ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅទល់មុខរោងចក្រកាត់ដេរ ជូ ស៊ីង តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូរ៉ឺម៉កមួយគ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរចំនួន២នាក់ ។ លុះមកដល់ចំណុចកើតហេតុ ទល់មុខរោងចក្រកាត់ដេរខាងលើ គេឃើញម៉ូតូសណ្តោងរ៉ឺម៉កបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយ រថយន្តចាប់ហ្វ្រាំងមិនទាន់ក៍បានបុ.កយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លា.ប់ និងបុរស២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ភាគីខាងរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស មួយគ្រឿង ពាក់ស្លាកលខ ភ្នំពេញ 2BM-9729 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងជនរងគ្រោះដែលស្លា.ប់ម្នាក់ និងរបួសធ្ងន់២នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ ។ ជនរងគ្រោះទាំង៣នាក់ជិះរ៉ឺម៉កម៉ូតូ ។សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុងចុះមក ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក។ រីឯសពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕