ភ្មំពេញ:អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាថ្មីទៀតហើយខណ:សុខៗស្រាប់លេចដំណឹងថា ចំប៉ីខ្មៅ បានដាក់ពាក្យប្តឹ ងតារាចម្រៀងលោក ម៉ៃ សុគន្ធ ទៅតុលាការចំនួន ៣ករណី។ជាក់ស្តែងកាលពីថ្ងៃទី០៣ខែមករាឆ្នាំ២០២២នៅលើគណនីហ្វេសប៊ុកឈ្មោះYin Heng ហៅ ចំប៉ីខ្មៅ ក៏បានបង្ហាញក្រដាសពាក្យបណ្ដឹងដែលខ្លួនបា នប្ដឹងលោក ម៉ៃ សុគន្ធ ផងដែរ។បង្ហោះភ្ជាប់ពាក្យជាមួយបណ្តឹងនោះ ចំប៉ីខ្មៅ បានរៀបរាប់យ៉ាងដូ ច្នេះថា«ជូនកំពូលសិល្បៈករ ម៉ៃ សុគន្ធ ដីកាកោះហើយសូមអញ្ជើញផង ។
ចំប៉ីខ្មៅ បានលើកឡើងទៀតថាអរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យទី០៣ខែមករាឆ្នាំ២០២២ក៏ដឹងថាខ្ញុំកូនកាត់យួនក៏ដឹងថាខ្ញុំធ្លាប់ជាប់គុកហេតុអ្វីអ្នក តែងតែបំពានកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ខ្ញុំឆ្លៀតធ្វើ អាជីវកម្មលើឈ្មោះខ្ញុំទៀតនេះជាអំណាចនៃសេរី ភាពនិងសិទ្ធិ។ទន្ទឹមគ្នានោះបើយោងតាមរយៈអត្ថន័យនៅក្នុងពា ក្យបណ្ដឹងឲ្យដឹងថា ចំប៉ីខ្មៅ បានប្ដឹងលោក ម៉ៃ សុ គន្ធ ចំនួន៣ករណីគឺទី១.បទ ញ៉ុះញ៉ុងឱ្យមានការរើសអើង,២.បទ បរិហាកេរ្ដិ៍ជាសាធារណៈនិង៣.រំ លោភទំនុកចិត្តប្រព្រឹត្តលើបណ្ដាញសង្គមហ្វេសប៊ុកនិងTik Tok។
ដោយឡែកសម្រាប់តារាចម្រៀងលោក ម៉ៃ សុគន្ធ បន្ទាប់ពីរងនូវពាក្យបណ្តឹងខាងលើនេះគេឃើញលោកបង្ហោះខ្លឹមសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថាពូត្រៀមរួចរាល់ហើយថាក្មួយចង់បានអីចង់ ល្បីចាំពូអោយល្បី។សុំសួរមួយបងប្អូនដែលរៀនច្បាប់តើការផុសដីកាកោះ(ដើមបណ្តឹងឬចុងបណ្តឹ ង)ជាសាធារណៈមានទោសអីដែរ?។លោក ម៉ៃ សុគន្ធ បានបន្ថែមថាក្មួយទេបបួលពូលេ ង ចឹងពូនឹងកំដរក្មួយលេងមួយក្តារណាមេចហើយ លុប ផុសពាក្យបណ្តឹងនិងដីកាកោះដើមបណ្តឹងអ ស់ចឹងក្មួយ។ចង់និយាយថាជ្រុលលេងហើយលេងអោយដល់ទីបញ្ចប់អោយដៃគូរម្ខាងៗថាអ្នកណាស ល់ខោខ្លីអ្នកណាសល់លីអូ អ្នកណាអស់ខោពីខ្លួន ៕