ភ្នំពេញ: កាលពីថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទស្រី-ប្រុស២នាក់ ដែលត្រូវជាម៉ែធម៌-កូនធម៌ ដាក់គុក ក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធអំពើ ឃាតកម្មគិតទុកមុន ដោយរៀបចំផែនការវាយសម្លាប់ បុរសម្នាក់ ដែលជាអ្នកបើកឡានតាក់ស៊ី និង ដែលត្រូវជាប្តី និង ជាឪពុកធម៌ របស់ជនជាប់ចោទ ដោយសារតែខឹងនឹងជនរងគ្រោះលួចមានប្រពន្ធចុងរួចសពដាក់ក្នុងឡានយកមកបោះចោលនៅ លូទឹកស្អុយ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចគេចខ្លួន ។
លោកប្លង់សំណាង់ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះបានអោយថ្លែងអោយដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ ទាំង២នាក់ នេះ មានឈ្មោះ សូ ផា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ( ត្រូវជាកូនធម៌) និង ឈ្មោះ សៅ សំអឿន ភេទ ស្រី អាយុ ៥២ ឆ្នាំ ( ត្រូវជាម៉ែធម៌)។ ។ចំណែកឯ ជនរងគ្រោះ មានឈ្មោះ កែវ ថា ភេទ ប្រុស អាយុ ៥០ ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ សៅ សំអឿន។ ជនជាប់ចោទទាំង២ ត្រូវបានជាប់ចោទពីបទ: ឃាតកម្មគិតទុកជាមុន តាមមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦៕