ភ្នំពេញ ៖ កាលពី យប់ ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ម្ចាស់ផ្ទះទី១-ឈ្មោះ ស៊ុត ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរយោធា រស់នៅទីតាំងខាងលើ (ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ) ។មូលហេតុ: ប្ដីប្រពន្ធឈ្លោះគ្នាដុចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។*ប្រភេទសំណង់ : ថ្មក្រោមឈើលើ ប្រក់ស័ង្កសីទំហំម៉ែត្រx១៥ម៉ែត្រ។ចំពោះសម្ភារត្រូវភ្លើងឆេះខូចខាតអស់ទាំងស្រុង។ចំណែកម្ចាស់ផ្ទះទី២ឈ្មោះហ៊ុនឡាងអាយុ៤៨ឆ្នាំមុខរបរកងរាជអាវុធហត្ថខណ្ឌដូនពេញរស់នៅទីតាំងកើតហេតុ។ផ្ទះរបស់គាត់ដែលឆេះជាប្រភេទសំណង់ ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រ x ១៦ម៉ែត្រ។
*មូលហេតុ: រាលឆេះមកពីផ្ទះទី១ ចំពោះសម្ភារៈក្នុងផ្ទះត្រូវបានខូចខាតទាំងស្រុង។ ក្នុងករណីអគ្គិភ័យនេះ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយរថយន្តពន្លត់អគ្គិភ័យមកដល់ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡានស្មើនឹង២៧ម៉ែត្រគូប ហើយពន្លត់ចប់នៅវេលាម៉ោង២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល ៕