កាលពីយប់មិញថ្ងៃទី២៦ តុលា ឆ្នាំ២០២១ អតីតពិធីការិនី មាស សុវណ្ណរតនា ដែលបានក្លាយជា អ្នករកសុីលើជំនួញអន ឡាញយ៉ាងជំនាញ បានជួបរឿងថ្នាំងចិត្តខ្លះ ក្រោយបញ្ចូលលុយដាក់ទូរATM ABA ត្រូវជាប់គាំង។ ភ្លាមៗ ត្រូវបានខាងធនាគារបង្កក ដើម្បីស្រាវជ្រាវ ហើយហោចណាស់៣ឬ៤ថ្ងៃ និងលើសពីនេះទើបចូលកុង របស់ម្ចាស់ដើម។ ដោយសំអាងលើហេតុផល ត្រូវការបញ្ចេញសាច់ប្រាក់វេរទៅវេរ មកមិនខុសសន្យា អ្នកនាង បានឡាំប៉ា ហើយទ្រហ៊ោរយំ Live video និងបកស្រាយ ហើយទទួចអោយធនាគារជួយពន្លឿនការដោះស្រាយ។ នៅពេលឃើញហេតុផលបែបនេះ ខាងធនាគារបាន ចូលមកដោះស្រាយ និងបានទាំងវេរប្រាក់ចូលកុងមាស សុវណ្ណរតនា ពេញលេញគ្មានបាត់ឡើយ។
អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រេនគ្រឿងសំអាងNUNA បានបង្ហោះសារ អរគុណនាព្រឹកថ្ងៃទី២៧ តុលា ឆ្នាំ២០២១ ថា «សប្បាយចិត្តណាស់ ថវិការបស់នាងខ្ញុំដែលបានដាក់ចូលម៉ាស៊ីនទូ ATM (ABA)បានជាប់គាំងកាលពីយប់មិញ ឥលូវបានចូលមកក្នុងគណនីរបស់នាងខ្ញុំវិញហើយ សូមអរគុណដល់ធនាគារ ABA ដែលបានជួយពន្លឿននិងមានដំណោះស្រាយលឿនរហ័សទាន់ចិត្តមិនដល់ ២៤ម៉ោងជូនដល់អតិថិជន និងសូមអរគុណបងស្រីម្នាក់…. (ABA)ដែលបងស្រីបានទំនាក់ទំនង មកនាងខ្ញុំកាលពីម៉ោង៦:០៨ព្រឹកដោយគាត់ទើបតែបានមើលវិដេអូរបស់នាងខ្ញុំរួច ហើយបានជួយពន្លឿន និងរកដំណោះស្រាយឆាប់រហ័សជូនមកនាងខ្ញុំក្នុងការសម្របសម្រួលបញ្ហាដែលកើតឡើង សូមអរគុណ…!!។
នាងខ្ញុំសូមបញ្ជាក់៖ បើអត់មានតំណាងសាខា ABA (ទឹកថ្លា) ក្រោមស្ពានអាកាសផ្សារដីហ៊ុយណាម្នាក់ ធ្វើការសុំទោសនាងខ្ញុំទេ ប៉ុន្មានថ្ងៃខាងមុខនេះក្រោយពេលនាងរួចរាល់ធុរៈការងាររបស់នាងខ្ញុំរួច នាងខ្ញុំនិងទៅធនាគារដើម្បីធ្វើការបិតគណនីរបស់នាងខ្ញុំទាំងអស់ឈប់ប្រើប្រាស់ជាងរៀងរហូត (ខ្ញុំអត់បានគំរាមទេសូមបញ្ជាក់តែនាងខ្ញុំឈឺចាប់ខ្លាំងហើយក៏មិនចង់យកភាពល្បីដោយការមានបញ្ហាជាមួយខាងធនាគារដែរ) នាងខ្ញុំចង់អោយខាងសាខាមានដំណោះស្រាយ មានការទទួលខុសត្រូវ មានរបៀបទំនាក់ទំនងពន្យល់អតិថិជនដោយល្អទទួលយកបាន និងស្ដាប់ហេតុផលរបស់អតិថិជនផងអំពីបញ្ហារបស់គាត់ត្រូវការ សូមអរគុណ។
យ៉ាងណាក៍ដោយ មហាជន មើលឃើញថា ការទទួលខុស ត្រូវរបស់ ធនាគារខាងលើដែលមានចំណាត់ការ លឿននេះ ជាភាពទទួលខុសត្រូវល្អមួយ ដែលមហាជនសរសើរ។ នៅឡើយគេនៅចាំតាមដាន មើលថាតើតំណាងសាខាខាងលើនោះ ចេញមុខសុំទោស អ្នកនាងនឹងស្វាមី ដែរឬយ៉ាងណាដែល អ្នកនាងចាត់ទុកថា ជាការមិនទទួលខុសត្រូវពន្យល់អោយល្អដល់អតិថិជន។ ពេលនោះអ្នកនាងយំនៅក្នុងធនាគារ បានត្រឹមតែឈមើលនិង អង្គុយចោលភ្នែកពីចម្ងាយ។