ភ្នំពេញ:កញ្ញា តេង ដាណា ហៅអាមុី បានសម្រេចចូលរួមបិច្ចាគថវិការផ្ទាល់ខ្លួនក្នុងគោលបំណងដើ ម្បីជួយដល់មូលនិធិមនុស្សធម៌ ដែលជាមូលនិធិជួយដល់សង្គមជាតិ ជួយដល់ជនក្រីក្រពិតប្រាកដនៅតាមតំបន់នានានាក្នុងប្រទេសកម្ពុជា ។មូលនិធិមនុស្សធម៌.ម១៩៨នេះគឺមានគោលដៅសំខាន់ដើ ម្បីជួយដល់,ជនក្រីក្រ ចាស់ជរា ជនពិការ កុមារកំព្រា ជាដើម។នេះបើតាមការបញ្ជាក់ ឲ្យដឹងពីសំ ណាក់កញ្ញា តេង ដាណា ។
កញ្ញា តេង ដាណា បាននិយាយថានាងខ្ញុំសូមអំ ពាវនាវបងប្អូនទាំងអស់ចូលរួមចំណែកជួយជាថវិការដល់មូលនិធិសប្បុរសធម៌(ម១៩៨)ផងដើម្បី អោយមូលនិធិនេះបានថវិការជួយទៅដល់ប្រជាព លរដ្ឋដែលកំពុងត្រូវការជំនួយជាបន្ទាន់កាន់តែច្រើន ។លោក វណ្ណធី សុមុនី បានថ្លែងថាក្នុងនាមលោកជាប្រធានមូលនិធិពិតជាមានចិត្តសប្បាយរីករាយដែ លបានប្អូនស្រី តេង ដាណា និងប្អូនស្រី អាជី បានចូលរួមបរិច្ចាគថវិការចូលរួមចំណែកជាមួយមូលនិ ធិរបស់លោក។នេះគឺជាទឹកចិត្តមនុស្សធម៌ដែលមិ នអាចកាត់ថ្លៃបានរបស់ប្អូនស្រីទាំងពីរដែលបាន ចូលរួមចំណែកជួយសង្គមតាមរយៈមូលនិធិរបស់លោក ដែលកំពុងត្រូវការជំនួយសប្បុរសធម៌ក្នុងគោលបំណងចុះទៅជួយដល់ជនក្រីក្រពិត ប្រាក ដ។
លោកបន្តថាមូលនិធិរបស់យើងមិនប្រកាន់និន្នាការគណៈបក្សនយោបាយណាឡើយគឺអោយតែដឹងថាពួកគាត់លំបាកហើយទាក់ទងមកមូលនិធិលោកគឺលោកតែងតែគៀងគរសប្បុរជនចុះទៅជួយជានិច្ចមិនដែលខានឡើយ៕