កណ្ដាល៖ កាលពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ នៅចំណុចភូមិ សៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ណិប កេសា ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ។ ចំណែកជនសង្ស័យឈ្មោះ យ៉េន ចាន់ដារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានមុខរបរ មិនពិតប្រាកដ( ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានដាវផ្លែដែក ដងឫស្សី ប្រវែង៧៧សង់ទីម៉ែត្រ
ជនរងគ្រោះកំពុងអង្គុយផឹកតែនៅមុខផ្ទះសំណាក់របស់ខ្លួនយីហោ កេសា តែម្នាក់ឯង ស្រាប់តែជនសង្ស័យបានដើរមកពីទិសខាងលិចដោយនៅដៃមានកាន់ដាវមួយផង។ ពេលជនសង្ស័យដើរមកដល់ចំណុចកើតហេតុក្រឡេកឃើញជនរងគ្រោះកំពុងអង្គុយម្នាក់ឯងក៏ឈប់ហើយស្រែកគំរាមថា«អញនិងសម្លាប់អ្ហែង»ដោយពុំដឹងមូលហេតុ។ បន្ទាប់មកជនសង្ស័យបានរត់ចូល រួចយារដៃបម្រុងកាប់ជនរងគ្រោះ។ ភ្លាមនោះ ជនរងគ្រោះបានរត់ចូលទៅក្នុងផ្ទះហើយបិទទ្វារដាក់គន្លឹះជាប់ ពេលនោះជនសង្ស័យបានស្រែកនៅមុខផ្ទះថា “អញនិងសម្លាប់អ្ហែងចោល” ។ រំពេចនោះជនរងគ្រោះបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សៀមរាបតែម្ដង។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕