កណ្តាល៖ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួចកាប់ផ្លែចេករបស់ប្រជាពលរដ្ឋ ។កាលពីថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ១៥ និង ៣០នាទី នៅចំណុចចំការចេកស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ដើមបណ្តឹងជាជនរងគ្រោះ ឈ្មោះ វង់ វន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ជនសង្ស័យចំនួន ០២នាក់ (ឃាត់ខ្លួន)១. ឈ្មោះ ស៊្រន ច័ន្ទរិទ្ធ ហៅ ជិះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត
២. ឈ្មោះ ហ៊ង ថៃហ្គ័រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មានផ្ទុកនូវសារធាតុញៀន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។វត្ថុតាងចាប់យកចេកណាំវ៉ា ចំនួន ៦៥ស្និត (ជារបស់ជនរងគ្រោះ)
សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ និង វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទៅមើលចំការចេករបស់ខ្លួនស្រាប់តែបានឃើញផ្លែកចេករបស់ខ្លួនត្រូវបានគេលួចកាប់អស់ជាច្រើនស្ទង ហើយគរទុកនៅក្បែរចំការចេកនោះ ។ ក្រោយមកជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាលន់អោយជួយអន្តរាគមន៍ ។ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលតាលន់ សហការជាមួយកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការពួនស្ទាក់ចាំចាប់ជនសង្ស័យ ។ លុះនៅវេលាម៉ោង ១៧ និង ៣០នាទី ទើបសមត្ថកិច្ចបានឃើញជនសង្ស័យទាំង២នាក់ធ្វើសកម្មភាព ជិះម៉ូតូខាងលើដឹកចេកណាំវ៉ារបស់ជនរងគ្រោះចេញពីចំណុចកើតហេតុ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងយកទៅអនុវត្តន៍តាមនីតិវិធីតែម្ដង ។* បញ្ជាក់: សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើតេស្ដយកសំណាករកមេរោគ កូវីត ១៩ លើជនសង្ស័យទាំងពីររួចរាល់ហើយ លទ្ធផលគឺអវិជ្ជមាន (-) ។