ភ្នំពេញ៖ បញ្ហាឆ្នាំងសាកទូរស័ព្ទឆក់យកជីវិតនៅតែមានជានិច្ចចំពោះពលរដ្ឋខ្មែរ ដោយមានមនុស្សមិនតិចនាក់បានជាវឆ្នាំងសាកដែលមានតម្លៃថោក នាំឲ្យមានគុណភាពអន់យកមកប្រើប្រាស់ បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗតែម្ដង។
យ៉ាងណាមិញជាក់ស្ដែងយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Mitona Foto បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«នេះជាសារយំដាស់តឿនដល់បងប្អូនដែលប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្នពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ អាណិតក្មួយរកពាក្យនឹងនិយាយគ្មាន ក្មួយខ្ញុំមិនបានដោតថ្មផង និយាយផងទេ គាត់ប្រើអស់ថ្មហើយទើបយកដោតតែឆក់គ្នាតែម្តង មួយខ្ញុំជាកូនល្អណាស់ក្នុងគ្រួសារ» ៕