ភ្នំពេញ៖ លោកវ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែងប្រភេទឡូតូនិងជល់មានតាមអនឡាញ កាលពីវេលាម៉ោង៤និង០០រសៀល.ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកចៅសង្កាត់បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោក ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឱ្យអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងខុសច្បាប់ដេីម្បីទប់ស្កាត់បទល្មេីសផ្សេងៗក្នុងមូលដ្ឋាននិងរក្សាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ។
អាជ្ញាធរបន្តថា ក្រោយពីទទួលព័ត៌មានសំងាត់ពីបងប្អូនប្រជាពលរដ្ឋថា ទីតាំងរោងការហ្វេខាងលេីបានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទឡូតូនិងជល់មាន់តាមអនឡាញ លោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តង និងហៅម្ចាស់ទីតាំងធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពលួចបេីកលេងល្បែងទាំងនេះតទៅទៀត៕