ព្រះសីហនុ៖ ស្ត្រីម្នាក់ធ្លាក់ពីលើអគារ មិនទាន់ដឹងថា ជាករណីអត្តឃាត ឬឃាតកម្មនៅឡើយទេ ស្លាប់នៅកន្លែងហើយ ត្រូវបានបុរស3នាក់លើកដាក់គូទរថយន្តស្តារិចយកទៅពេទ្យ ទាំងមិនផ្តល់ព័ត៌មានទៅសមត្ថកិច្ច ឬក៏ហៅរថយន្តសង្គ្រោះនោះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវឯករាជ្យ ចំណុចមុខមន្ទីរពេទ្យថៃខាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមបុរសទាំង3នាក់បានប្រាប់សមត្ថកិច្ចអោយដឹងថា ស្ត្រីខាងលើធ្លាក់ពីអគារOnlineមួយកន្លែងក្នុងតំបន់សេដ្ឋកិច្ចពិសេសអូរត្រេះ ហើយមេការអគារបានចាត់ឲ្យ សន្តិសុខ រួមទាំងបុរសជាជាងភ្លើងម្នាក់ទៀត ជួយលើកស្ត្រីខាងលើដាក់ក្នុងគូទរថយន្ត យកទៅសង្គ្រោះតាមរថយន្តផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន តែជាអកុសស្ត្រីខាងលើបានស្លាប់ពេលដឹកតាមរថយន្តទៅហើយ ។
ទោះជាយ៉ាងណាក្តីសមត្ថកិច្ចលោកកំពុង សាកសួរនិងស្រាវជ្រាវ ករណីខាងលើហើយ ។