បើទោះជាត្រូវចំណាយពេល វែងឆ្ងាយធ្វើដំណើរស្កាត់ទៅ ហត់លំបាកបែបណា ក៍អ្នកនាង មាស សុវណ្ណរតនា ម្ចាស់ប្រ៊េនផលិតផលNUNAបានតស៊ូ រហូតដល់គោលដៅជួបលោកយាយជរា ម្នាក់ដែលមានអាយុក្បែរ១០៩ឆ្នាំ។ ម្ចាស់ប្រ៊េន រូបនេះបានសម្តែងភាពរំភើប នៅពេលបានមកជួបលោកយាយផ្ទាល់ ហើយបានធ្វើនូវរឿងល្អដាក់លោកយាយ បានជ្រះថ្លាចិត្ត។
«មេឃបន្ដធ្លាក់ភ្លៀង តើលោកយាយព្រះជន្ម១០៩ឆ្នាំរងាទេ🥺 ពការភ្នែកដោយវ័យជរា ធ្វើអ្វីក៏មកិកើត បន្ទុកកូន៣នាក់ ម្នាក់ពិការជើង ម្នាកឆែបស្លឹកត្រជៀក ម្នាក់ទៀតមិនមានគ្រួសារ😥🥺 ហ……
អរគុណលោកស្រីទ្រីដាណា ធីតាចិត្តធម៍ចំពោះអំណោយដ៏ថ្លៃថ្លាជូនដល់ជនចាស់ជរាក្រីក្រគ្មានទីពឹង»៕ នេះជាការពោល ឡើងរបស់អ្នកនាង រតនា ដែលចិញ្ចឹមចិត្តអោយដើរដល់គោលដៅ ហើយមានអំណោយខ្លួនឯងជូនផងនិង អំណោយរបស់ លោកស្រី ទ្រី ដាណា បានប្រគល់អោយអ្នកនាងយកទៅជូន។ បណ្តាញ គណនីរបស់ម្ចាស់ប្រ៊េន NUNA ដដែលបានលើកឡើងទៀតថា «ព្រះជន្ម១០៩ឆ្នាំពិការភ្នែក បន្ទុកកូនបីនាក់សុទ្ធវ័យជរា។ កូនស្រីវ័យ69ឆ្នាំពិការជើងនិងកូនប្រុសម្នាក់ទៀតមានបញ្ហាស្លឹកត្រជៀកក៏បួសជាព្រះសង្ឃ។ សល់កូនស្រីម្នាក់ មានវ័យ60ឆ្នាំជាងចេញរកប្រាក់មកទប់ទល់ជីវភាពគ្រួសារ! ហេតុអ្វី ហេតុអ្វី កំហុសអ្នកណា🥺. ?
នាងខ្ញុំបាននាំយកអំណោយ របស់លោកស្រីទ្រីដាណា ធីតាចិត្តធម៍ មកប្រគល់ជូនលោកយាយ ព្រមទាំងថវិការ ជាការសម្រាលបន្ទុុក មួយរយៈពេល។»
ក្នុងនាមជាម្ចាស់ប្រ៊េន ដែលខិតខំរកគន្លឹះទាក់ទាញទីផ្សារ ក៍អ្នកនាង មាស សុវណ្ណរតនា ដែលមានលោកស្រី ទ្រី ដាណា ជាគោលនោះ រមែងមិនមើលរំលងអ្នកលំបាក។ រូបភាពមនុស្សធម៌ច្រើនណាស់ ដែលលោក ស្រីទ្រី ដាណា និង មាស សុវណ្ណរតនា បានសាងឡើង រហូតមានការទទួលស្គាល់ពី សង្គមជាតិ។នៅមានផែន ការផ្សេងៗច្រើនទៀត ដែលក្រុមហ៊ុន ដាណា ទ្រី បន្តចុះជួយលើភាពមនុស្សធម៌មិនខ្លាចហត់នឿយឡើយ។