ព្រះវិហារ ៖ នៅថ្ងៃពុធ ទី១ ខែ កញ្ញា ឆ្នាំ២០២១ តាមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តម ទី សុវិថាល់ ព្រះរាជអាជ្ញាអមសាលាបំបូងខេត្ត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង៥១នាទី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្រឡៅពីរ និងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ធ បានធ្វើការបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ អិត ណាងណយ ហៅ ណយ ភេទស្រី អាយុ២៧ឆ្នាំ បុខរបរលក់ដូរ រស់នៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។ វត្ថុតាង និងសម្ភារដកហូតបានរួមមាន ៖ ថ្នាំគ្រាប់ប្រភេទហ្វេតាមីន(WY) ចំនួន ៨៦៤គ្រាប់ ទម្ងន់ ៨៧.៧២ក្រាម, លុយខ្មែរចំនួន ២លានរៀល, លុយដុល្លារចំនួន ៤.៧០០ដុល្លារ, និងលុយឡាវចំនួន ៤លានគីប។ ជនសង្ស័យ បានបញ្ជួនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕