ជាថ្មីម្តងទៀត ក្រុមហ៊ុនវិមាន រចនា ដែលមានចៅ ម៉ែជា អ្នកគ្រប់គ្រងស្ថាបនិក ស្រាប់តែបានបង្ហាញទង្វើល្អមួយទៀតលើវិស័យសុខាភិបាលកម្ពុជា។ ពិសេសបានបែងចែក ថវិកា សម្រាប់ពេទ្យ ដែលបានធ្វើការជួយ ព្យាបាល ដល់អ្នកជំងឺកូវីដ( ដែលតា)៕ នេះជាការជួយគ្នា ជាទឹកចិត្តជាកម្លាំងចិត្ត គ្រាកំពុងលំបាក ។ ម្យ៉ាងជាការជួយសម្រួល ដល់រដ្ឋាភិបាលកម្ពុជាផងដែរ។
បើទោះនោះជាការបរិច្ចាក មានកម្រិតមួយ តែក៍ជាការផ្សារភ្ជាប់ នូវមនោសញ្ចេតនាមួយ ដែលមិនអាចមើលរំលង និងនៅតែបន្តកើតមានជាបន្តបន្ទាប់ ដែលចៅ ម៉ែផុសឡើង។ ជាថ្មីម្តងទៀត វិមាន រចនា បានធ្វើការ បរិច្ចាគទឹកប្រាក់1000$ជួយដល់មន្ទីពេទ្យ និងទិញឈុតសំភារះពេទ្យសំរាប់ចុះចាក់វ៉ាក់សាំងជំងឺកូវីត(ដេតា)។ នេះជាការជម្រុញ លើកទឹកចិត្តពីក្រោយ ដោយអ្នកដែលបានឃើញដឹង ហើយនោះសរសើរជាអនេក ចំពោះកាយវិការប្រពៃ របស់វិមានរចនា។
វិមាន រចនាមិនត្រឹមតែគិតដល់លើ ផ្នែកមុខរបរជំនួញខ្លួននោះទេ។ វិមាន រចនា ក៍នៅតែគិតលើការងារមនុស្សធម៌ជួយ រាល់បញ្ហាលំបាករបស់ជនក្រីក្រចាស់ជរា ដែលមាននៅក្នុងសង្គមយើង។ ដូចនេះហើយវិមាន រចនា ដែលមាន៣ ប្រទេស រមែងចាត់ចែង ក្រុមការងាររួមគ្នាធ្វើបុណ្យចែកទាន ដោយមិនប្រកាន់ឋានៈ ពណ៌សម្បុរសអ្វីឡើយ។