ឧត្តរមានជ័យ៖ អ្នកភូមិនាំគ្នាភ្ញាក់ផ្អើលបន្ទាប់ពីបុរសម្នាក់ដើរទៅងូតទឹក លុះពេលត្រឡប់មកវិញក៏រអិលជើងដួលផ្កាប់មុខនៅពីមុខផ្ទះបណ្តាលឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្លែងពរ័ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បើតាមស្ត្រីជាប្រពន្ធជនរងគ្រោះឈ្មោះ សុខ ហៃ បានប្រាប់ឲ្យដឹងថា ប្តីរបស់ខ្លួនឈ្មោះ ណុប ភី ភេទប្រុស អាយុ៤៧ឆ្នាំ មានរោគប្រចាំកាយ ហើយតែងតែផឹកស៊ីស្រវឹងខួបផងដែរ ។ លុះនៅក្នុងថ្ងៃកើតហេតុ រូបគាត់ក្រោកពីដំណេក រួចដើរទៅងូតទឹកពាងនៅពីមុខផ្ទះដែលមានចម្ងាយ២ម៉ែត្រ ខណៈពេលងូតទឹករួចបានដើរត្រឡប់មកផ្ទះវិញស្រាប់តែរអិលជើងដួលផ្កាប់មុខបណ្តាលឲ្យស្លាប់តែម្តង ។
ពាក់ព័ន្ធនឹងករណីនេះដែរកងកម្លាំងអាវុធហត្ថស្រុកអន្លង់វែង បានជម្រាបឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកងួនទ្ធីរិទ្ធ មេបញ្ជាការអាវុធហត្ថស្រុកបានចាត់កម្លាំងឲ្យចុះធ្វើការដោយមានសហការជាមួយប៉ូលិស ក្រុមគ្រូពេទ្យចត្តាឡីស័កចុះធ្វើការពិនិត្យ និងធ្វើការសន្និដ្ឋានទៅលើជនរងគ្រោះមុននឹងប្រគល់សពទៅឲ្យក្រុមគ្រួសាធ្វើបុណ្យទៅតាមប្រពៃណី ៕