សហរដ្ឋអាមេរិកបានបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ម៉ាក Moderna ចំនួនជាង ១,៥ លានដូសដល់ប្រទេសស្រីលង្កា ហើយ វ៉ាក់សាំងទាំងនេះបានផ្តល់ជូនតាមរយៈ កូវ៉ាក់ វានឹងជួយសង្គ្រោះជីវិតមនុស្ស និងបង្កើនលើការចាក់វ៉ាក់សាំងដែលជាការចាំបាច់ដើម្បីបញ្ចប់ការរាតត្បាតក្នុងប្រទេសមួយនេះ។
វ៉ាក់សាំងទាំងនេះវាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការបញ្ចប់ការរាតត្បាតជាសកល ដោយវ៉ាក់សាំងទាំងនេះនឹងជួយប្រជាជនស្រីលង្កាឱ្យត្រលប់មកធ្វើការវិញ និងមានសុខភាពល្អ ហើយនេះជាអំណោយមួយដែលឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក និងស្រីលង្កា។ នេះបើយោងតាមការលើកឡើងរបស់លោក ( អាឡែនណា តេភ្លីស)Alaina Teplitz ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅស្រីលង្កា និងចេញផ្សាយដោយសារព័ត៌មានA24។
ចំពោះភាពជាដៃគូតាមរយះវ៉ាក់សាំងទាំងនេះ ក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កា អង្គការយូនីសេហ្វ និងដៃគូ COVAX បញ្ជាក់ថាវាពិតមានសារៈសំខាន់ក្នុងការគ្រប់គ្រងជំងឺរាតត្បាត ការបន្ថយល្បឿននៃការកើតឡើងថ្មី និងជួយចាប់ផ្តើមសេដ្ឋកិច្ចពិភពលោកឡើងវិញ។
“អង្គការសុខភាពពិភពលោក (WHO) បានចាត់វិធានការជាក់លាក់ទាក់ទងនឹងបណ្តាប្រទេសដូចជា ស្រីលង្កា នេះដើម្បីផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ។ តាមពិតប្រទេសស្រីលង្កាមិនមានលទ្ធភាពផ្នែកហិរញ្ញវត្ថុ និងនយោបាយដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងការទិញវ៉ាក់សាំងនោះទេ។ ចំពោះប្រទេសមួយនេះពិភពលោកត្រូវតែដោះស្រាយដោយស្មោះត្រង់ជាមួយបណ្តាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីទទួលបានវ៉ាក់សាំងទាំងនេះ៕