ស្ថានភាពនៃការរាត្បាតជំងឺកូវីដ-១៩ នៅតែបន្តបង្កើនឥទ្ធិពលបក់បោកគ្រប់ដណ្តប់សម្លាប់មនុស្សឲ្យសា្លប់បាត់បង់ជីវិតនៅលើពិភពលោកទាំងមូលកើនដល់ជាង៤លាននាក់ហើយ បើគិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ដែលជាតួលេខអ្នកស្លាប់ច្រើនជាងតួលេខអ្នកស្លាប់ក្នុងសមរភូមិសង្គ្រាមលើពិភពលោកគិតត្រឹមឆ្នាំ៨២មកទៀត ។
បើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ចំនួនសរុបនៃអ្នកបាត់បង់ជីវិតដោយសារវីរុសកូវីដ-១៩ ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក គឺស្មើនឹងចំនួនមនុស្សដែលបានស្លាប់នៅក្នុងសមរភូមិសង្គ្រាមទាំងអស់នៅជុំវិញពិភពលោកគិតចាប់តាំងពីឆ្នាំ១៩៨២មក។ ចំនួននេះគឺស្មើនឹង ៣ដងនៃចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។
ក្នុងចំណោមប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ច្រើនជាងគេលើពិភពលោកដោយសារជំងឺកូវីដ-១៩ ក្នុងមានអាមេរិកជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេបំផុតនៅលើពិភពលោករហូតដល់ជាង៦០ម៉ឺននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលដែលមានចំនួនអ្នកស្លាប់ជាង ៥២ម៉ឺននាក់ និងប្រទេសឥណ្ឌាជាដើម ។ បើទោះបីយ៉ាងណាក្តីប៉ុន្មានសប្តាហ៍ថ្មីៗនេះវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទថ្មីឈ្មោះDelta ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌានោះពេលនេះបានរាលដាលដល់ប្រទេសជាច្រើលើពិភពលោកដែលបង្កការចម្លងយ៉ាងឆាប់រហ័សជាក្តីព្រួយបារម្ភយ៉ាងខ្លាំងមួយ ៕