ដោយមើលឃើញផលិតផល ថ្នាំបាញ់សម្លាប់មេរោគGermagic មានគុណភាពខ្ពស់កំពុងតែទទួលបានគាំទ្រជាច្រើនប្រទេស លោក ឧកញ៉ា លី សាមឺឌី CEO ក្រុមហ៊ុន «ASPOR» រួមជាមួយ តារាចម្រៀង ខាន់ ជេមស៍ បានសម្រេចបោះទុនវិនិយោគ ជាមួយក្រុមហ៊ុនយក្សចិន LIXIN GROUP ដែលមាន លោក Kevin Hsu CEO នៃក្រុមហ៊ុន LIXIN GROUP នាំចូលផលិតផលល្បីឈ្មោះមួយនេះ លក់នៅទីផ្សារក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូនៃផលិតផលGermagic ក្រុមហ៊ុនLIXIN GROUP និងក្រុមហ៊ុនASPOR” បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២១នេះនៅអគារមជ្ឈមណ្ឌលលីស៊ីនCEO មុខវិទ្យាល័យបាក់ទូកក្រោមវត្តមានអគ្គនាយកក្រុមហ៊ុនទាំងពីរ ព្រមទាំងមានអ្នកសារព័ត៌មានជាតិនិងអន្តជាតិចូលរួមជាច្រើនផងដែរ។
តាមការបញ្ជាក់ពីលោក លោក ឧកញ៉ា លី សាមឺឌី បានឲ្យដឹងថា Germagic ជាថ្នាំបាញ់សម្លាប់មេរោគ វីរុស បាក់តេរឺ និង មេរោគជាង១០០ប្រភេទផ្សេងៗទៀតជាពិសេសគឺមេ កាចសាហាវដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំង។ ផលិតផលនេះវាមានប្រសិទ្ធភាពយូរអង្វែងនិងអត្រាសម្លាប់រហូតដល់99.9% ។
វាជាផលិតផលការពារនិងសម្លាប់មេរោគបែបឆ្លាតវៃមានប្រសិទ្ធភាពយូររហូតដល់៣០ថ្ងៃ។ លោកអ្នកអាចប្រើប្រាស់ផលិតផល Germagic បានយ៉ាងមានទំនុកចិត្ត ធានានិងការពារសុខភាពសុវត្តិភាពអ្នកនិងក្រុមគ្រួសារអ្នកទាំងអស់គ្នា។ Germagic មាន២៤ប្រទេសជុំវិញពិភពលោកបានប្រើប្រាស់ផលិតផលរបស់យើងនេះ។
លោកឧកញ៉ាថា ដោយមើលឃើញ វាមានគុណភាព ហើយទទួលបានគាំទ្រច្រើនបែបនេះ ទើបក្រុមហ៊ុនរបស់លោកឧកញ៉ា សម្រេចនាំចូលផលិតផលល្បីឈ្មោះមួយនេះ មកលក់នៅទីផ្សារក្នុងប្រទេសកម្ពុជាតែម្ដង។
តាមការបញ្ជាក់តារាចម្រៀង ជេមស៍ ដែលជាម្ចាស់ភាគហ៊ុនមួយរូបលើជំនួញមួយនេះផងដែរនោះ Germagic ត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាហុងកុងនឹងមន្ទីរពិសោធន៍JIEHE បានឆ្លងកាត់ការស្រាវជ្រាវនិងការធ្វើតេស្ត៍តាមបែបវិទ្យាសាស្ត្រយ៉ាងម៉ត់ចត់ពីបណ្ដាប្រទេសជាច្រើនដើម្បីធានាបាននូវប្រសិទ្ធភាពនិងគុណភាពនៃផលិតផលថែមទាំងបានទទួលវិញ្ញបនប័ត្រស្តង់ដារធ្វើតេស្ដរបស់EPA។ វាផ្សំឡើងពីប្រេងសំខាន់ៗរបស់រុក្ខជាតិ THYME ។
វាសមស្របសម្រាប់ប្រើប្រាស់លើស្បែក ដៃឬដងខ្លួន អាចប្រើប្រាស់បានគ្រប់ផ្ទៃវត្ថុទាំងអស់ ។ ជាផលិតលផលមានសុវត្ថិភាព គ្មានគ្រោះថ្នាក់ និងគ្មានសារធាតុពុល វាមិនមានផលប៉ះពាល់ដល់រាងកាយមនុស្ស បរិយាកាស បរិស្ថាន និងគ្រឿងបរិក្ខាផ្សេងៗទៀតក្នុងផ្ទះ ការិយាល័យនិងទីកន្លែងផ្សេង។ មនុស្សគ្រប់វ័យ រួមទាំង ទារក កូនក្មេង មនុស្សចាស់ មនុស្សពេញវ័យ អ្នកជំងឺនិងស្ត្រីពរពោះ ក៏អាចប្រើប្រាស់បានមិនប៉ះពាល់សុខភាពឡើយ។សមា្ភរៈទាំងអស់ត្រូវបានសាកល្បងក្នុងការប្រើប្រាស់ជាមួយនិងទឹកថ្នាំសម្លាប់មេរោគGermagicនិងបានបង្ហាញថាគ្មានការច្រេះគ្មានការខូចខាត និងមិនហើរពណ៌ ។
តារាចម្រៀង ជេមស៍ បានបន្តឲ្យដឹងថា សម្រាប់នៅក្នុងប្រទេសកម្ពុជា ផលិតផលGermagic ត្រូវបានឯកភាពដោយអង្គភាពត្រួតពិនិត្យរបស់រដ្ឋាភិបាលកម្ពុជាចំពោះការប្រើប្រាស់យីហោដែលបានចុះបញ្ជី។
Germagic ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គភាពផ្សេងៗនៃរដ្ឋាភិបាលកម្ពុជាដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងការពារជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អគ្គស្នងការនគរបាលជាតិកម្ពុជា ក្រសួងឧស្សាហកម្មជាដើម។
ផលិតផល GERMAGIC មាន 4ប្រភេទ:
ទី១/ ដបតូចចំណុះ 50ម.ល សាកសមសម្រាប់ប្រើប្រាស់តាមខ្លួនបាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ម៉ោង។
ទី២/ ដបធំចំណុះ 200ម.ល សាកសមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យ ហាង ផ្ទះ និងទីកន្លែងផ្សេងៗទៀត បាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ម៉ោង
ទី៣/ ធុងធំចំណុះ 5.ល សាកសមក្នុងការប្រើជាមួយឧបករណ៍បាញ់ថ្នាំ សម្រាប់បាញ់ក្នុងទីធ្លាការិយាល័យ ក្នុងគេហដ្ឋាន និងកន្លែងផ្សេងៗទៀត អាចប្រើប្រាស់បានលើគ្រប់ផ្ទៃវត្ថុទាំងអស់ដោយមិនបាច់ព្រួយការម្មណ៍ពីការច្រះឬហើរពណ៌បាញ់ម្ដងមានប្រសិទ្ធភាពជាប់បានយូររហូតដល់៣០ថ្ងៃ។
ទី៤/ បន្ទះបន្សុតខ្យល់ បរិមាណ១បន្ទះក្នុង១កញ្ចប់ អាចប្រើបានគ្រប់ប្រភេទម៉ាស៊ីនត្រជាក់និងម៉ាស៊ីនបន្សុតខ្យល់ទាំងអស់អត្ថប្រយោជន៍ ជួយបន្សុតខ្យល់ក្នុងបន្ទប់ កម្ចាត់ក្លិនអាក្រក់ សម្លាប់មេរោគ និងបាក់តេរីក្នុងបរិយាកាសពិសេសគឺមេរោគ កាចសាហាវដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងតែម្ដង។
បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះរួចហើយ ក្រុមហ៊ុនបានដាក់ក្ដីរំពឹងថា ផលិតផល ថ្នាំបាញ់សម្លាប់មេរោគយក១នេះបន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះរួចហើយ ក្រុមហ៊ុនបានដាក់ក្ដីរំពឹងថា ផលិតផល ថ្នាំបាញ់សម្លាប់មេរោគGermagic និងទទួលបានការគាំទ្រខ្លាំងក្នុងទីផ្សារកម្ពុជា ដូចទៅនឹងទីផ្សារពិភពលោកកំពុងតែគាំទ្រផលិតផលមួយនេះដូចគ្នា៕