ប្រជាកសិករនៅភូមិសំបូរនាឯខេត្តកំពង់ធំនៃប្រទេសកម្ពុជាបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាកសិកម្មសរីរាង្គក្នុងដំណាំរបស់ពួកគេដោយបំលែងកាកសំណល់ផ្សិតខ្ជះខ្ជាយទៅជាជីសរីរាង្គគ្មានជីគីមីសម្រាប់បន្លែនិងដើម្បីសុខភាពអ្នកប្រើប្រាស់។
លោកស៊ាន សុរ្យផល្លា ម្ចាស់កសិដ្ឋានសរីរាង្គមួយក្នុងចំណោមកសិដ្ឋានសរីរាង្គផ្សេងទៀត បានបញ្ជាក់ថាការប្រើ ប្រាស់កាកសំណល់ផ្សិតលើកសិដ្ឋានរបស់លោកជួយធ្វើឱ្យដីមានជីជាតិបន្ថែមពីលើនេះទៅទៀតគាត់បានធ្វើឱ្យកសិដ្ឋាននេះក្លាយជាកន្លែងសម្រាប់បង្រៀនដល់សិស្សកសិកម្មក្នុងស្រុកលើវិស័យនេះផងដែរ។ លោក ស៊ាន សុរ្យផល្លា កំពុងទន្ទឹងរង់ចាំថាប្រជាពលរដ្ឋទាំងអស់ នឹងគាំទ្របច្ចេកវិទ្យាបន្លែសរីរាង្គ ដោយហេតុថាសារធាតុគីមីដែលបានបន្ថែមលើបន្លែ មិនល្អសម្រាប់សុខភាព។