ភ្នំពេញ៖ ស្ត្រីម្នាក់ដែលមានគណនីយហ្វេសបុក ឈ្មោះ ចាន់ រិត ដោយមានឈ្មោះពិតថា ឌីម សាវុន បានទម្លាយអាថ៌កំបាំងខ្ទេចខ្ទីគ្មានសល់ពីអតីតភាពរបស់ខ្លួនមុននឹងក្លាយជាស្តី្រជោគជ័យលំដាប់ជួរមុខម្នាក់ក្នុងក្រុមហ៊ុនគ្រួសារកក់ក្ដៅ ដែលកន្លងមកអ្នងដទៃមិនសូវឲ្យតម្លៃ និងបង្អាប់រូបនាង ដោយហាក់បង្ហាញអារម្មណ៍ពេបជ្រាយដល់រូបអ្នកនាងទៀតផង ។
បើតាមអ្នកស្រីឌីម សាវ៉ន បានប្រាប់ឲ្យដឹងថា កន្លងមកជីវភាពរបស់លោកស្រីលំបាកខ្លាំងណាស់ធ្វើការឱ្យគេបានប្រាក់ខែត្រឹមតែ១៥០ដុល្លារតែប៉ុណ្ណោះ ដែលធ្វើឲ្យការផ្គត់ផ្គង់គ្រួសារមិនគ្រប់គ្រាន់ខ្វះខាតសព្វបែបយ៉ាង រូមទាំងរូបសម្រស់របស់ខ្លួនក៏មិនស្អាតថែមទៀត ដែលបានធ្វើឲ្យអ្នកដទៃមួយចំនួនតែងតែយករូបអ្នកស្រីទៅបង្អាប់លេងសើចសប្បាយ ដោយមានអ្នកខ្លះហៅថាអាហ្វ្រិក អ្នកខ្លះថាខ្មៅដូចខ្យូងជាដើម ។
អ្នកស្រីឌីម សាវុន បានជម្រាបបន្តថា នៅពេលអ្នកនាងបានចូលជាតំណាងចែកចាយរបស់ក្រុមហ៊ុនគ្រួសារកក្តៅអស់រយៈពេលបីឆ្នាំកន្លងមកនេះ ធ្វើឲ្យអ្នកនាងហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នា ដោយអ្នកធ្លាប់ស្គាល់ពីមុននៅពេលជួបគ្នាម្តងទៀត ស្ទើតែមិនគួរឲ្យជឿថាអ្នកស្រីបានផ្លាស់ប្តូរទាំងស្រុងបែបនេះនោះឡើយ ។ អ្នកស្រីចាប់ផ្តើមមានជីវភាពធូរធាដែលរហូតដល់ពេលនេះអ្នកនាងបានទិញផ្ទះបុរីផ្ទាល់ខ្លួននៅក្រុងកំពង់សោម(បុរីអិសសីហនុ CT)ថែមទៀត មិនតែប៉ុណ្ណោះសូម្បីពីមុនដែលគេធ្លាប់បង្អាប់ថាខ្មៅដូចខ្យូង ពេលនេះលែងមានអ្នកណាហ៊ានបង្អាប់លេងសើចទៀតហើយ ដោយសារសម្រស់អ្នកស្រីប្តូរផ្លាស់ទាំងស្រុងតែម្តងបន្ទាប់ប្រើប្រាស់ផលិតផលគ្រួសារកក់ក្តៅ ។
ទន្ទឹមនឹងភាពរីកចម្រើននេះអ្នកស្រីឌីម សាវុន មិនភ្លេចទេគុណបំណាច់របស់របស់លោកឧកញ៉ា អ៊ុច សម្បត្តិប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅដែលបានផ្តល់ឱកាសឲ្យលោកស្រីទទួលបានភាពជោគជ័យធំនៅក្នុងជីវិតបែបនេះ ៕