ក្រុងបាត់ដំបង៖កាលពីថ្ងៃទី១០ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១០និង៣០នាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និង យោ បល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែន នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនី យ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការឃាត់ ខ្លួនជនស ង្ស័យចំនួន ០២នាក់ នៅចំណុច ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ បន្ទាប់ពីសមត្ថកិច្ចទទួល ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គុណ សេ រី សោភា ភេទ ស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង ថាមានករណីអំពើលួច មានស្ថានទម្ងន់ទោស(ប្លន់ប្រើប្រាស់ដោយ កាំបិត)កាលពីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២១ វេលាម៉ោង១១និង៥០នាទី នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះជនសង័្សយយកបានទូរ ស័ព្ទ ដៃចំ នួន ០១គ្រឿងម៉ាកOPPO Rino5ដែលជារបស់ជនរងគ្រោះ។
-ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ស៊ុន ចាន់ថូភេទប្រុសអា យុ ២៣ឆ្នាំ មានទីលំនៅស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង។
២-ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អា យុ ៣០ឆ្នាំ មានទីលំនៅស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបា ត់ដំ បងខេត្តបាត់ដំបង។
-*សំភារះដកហូតរួមមាន៖
– ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅចំនួន ០១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1D-1616
-ទូរសព្ទ័ដៃម៉ាក OPPO Rino5 ពណ័ខ្មៅចំនួន០១គ្រឿង
-កាំបិតកែឆ្នៃចំនួន០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីអនុវត្តទៅតាមនីតិវិធី-ច្បាប់៕