ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តាមរយៈមន្ត្រីជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទបានបានសន្និដ្ឋានអំពីមូលហេតុនៃការ ងាប់ របស់សត្វ នៅតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ដែលមានទីតាំងស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង អស់ជាង ១០០០ ក្បាល ថាពុលដោយសារវាចុះផឹកទឹកបឹង ។
មន្ទីរបរិស្ថានខេត្តព្រៃវែង និង សហគមន៍បឹងស្នេហ៍បានបន្ថែមថា នឹងបន្តតាមដានបន្តតទៅទៀតជុំវិញការស្លាប់របស់សត្វនៅតំបន់អភិរក្សសត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡី ។
គួររំលឹកផងដែរថា សត្វស្លាបបឹងស្នេហ៍ទួលព័ន្ធតាឡីនេះ បើគិតចាប់ពីថ្ងៃទី ១៧ ខែមីនា ២០២១ មកទល់ ថ្ងៃទី ២៣ ខែមីនា ២០២១ ងាប់អស់ជាង ១០០០ ក្បាលហើយ ៕