ភ្នំពេញ ៖ ស្ថានីយ ថាមពល ពន្លឺព្រះអាទិត្យ ៦០ មេ ហ្គា វ៉ា ត់ ស្ថិតនៅក្នុង ស្រុក ថ្មគោល ខេត្តបាត់ដំបង ចាប់ផ្តើម ផលិត ថាមពល អគ្គិសនី និង ភ្ជាប់ បណ្តាញ អគ្គិសនី ទៅ បណ្តាញ អគ្គិសនី ជាតិ ហើយ ។
ស្ថានីយ៍ ចំនួន ៣ ទៀត គឺ រោងចក្រ ដែលមាន កម្លាំង ៣០ មេ ហ្គា វ៉ា ត់ នៅក្នុង ខេត្ត បន្ទាយ មានជ័យ ស្ថានីយ៍ ថាមពល ពន្លឺព្រះអាទិត្យ ៦០ មេ ហ្គា វ៉ា ត់ នៅក្នុង ខេត្តពោធិ៍សាត់ និង ស្ថានីយ ចំនួន ២០ មេ ហ្គា វ៉ា ត់ នៅ ខេត្តស្វាយរៀង ។
ស្ថានីយ៍ ថាមពល ពន្លឺព្រះអាទិត្យ ដែលមាន ស្រាប់ នៅ ប្រទេស កម្ពុជា រួមមាន ស្ថា នី ថាមពល ពន្លឺព្រះអាទិត្យ ១០ មេ ហ្គា វ៉ា ត់ និង ៥ មេ ហ្គា វ៉ា ត់ នៅ ក្រុង បាវិត ខេត្តស្វាយរៀង ស្ថានីយ៍ ថាមពល ពន្លឺព្រះអាទិត្យ ៨០ មេ ហ្កា វ៉ា ត់ នៅក្នុង ខេត្តកំពង់ស្ពឺ និង ស្ថានីយ ថាមពល ពន្លឺព្រះអាទិត្យ ៦០ មេ ហ្គា វ៉ា ត់ នៅក្នុង ខេត្តកំពង់ឆ្នាំង៕