• ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
Tuesday, June 6, 2023
  • Login
Pich News
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា
No Result
View All Result
Pich News
No Result
View All Result
Home សន្តិសុខសង្គម

មិនធម្មតាមែន ផែនការក្រុមចាប់ជំរិតម្សិលមិញ គ្រោងសម្លាប់ទាំងគ្រួសារ

by Pich News
02/03/2021
in សន្តិសុខសង្គម
0
មិនធម្មតាមែន ផែនការក្រុមចាប់ជំរិតម្សិលមិញ គ្រោងសម្លាប់ទាំងគ្រួសារ
49
SHARES
234
VIEWS
Share on FacebookShare on Twitter

ភ្នំពេញ៖ ពិតជាមិនមែនរឿងធម្មតានោះឡើយ ក្រុមឧក្រិដ្ឋជនទាំង០៤នាក់ដែល បានចូលជំរិតនិងប្លន់ក្នុងបុរីអង្គរភ្នំពេញ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញកាល
ពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ម្សិលម៉ិញនេះ មានគម្រោង ផែនការ ចាប់ជំរិតទាប្រាក់ហើយ សម្លាប់ទាំងគ្រួសារតែម្តង ប៉ុន្តែផែនការ នេះត្រូវ កម្លាំង អាវុធហត្ថក្តាប់បាន ។

បើតាមប្រភពមួយបានដឹងថា ផែនការរបស់ក្រុមក្រុមឧក្រិដ្ឋជនទាំងនោះ គ្រោង ធ្វើសកម្មភាពបីដងរួចមកហើយ តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែការ ជួបជុំ និងពេលវេលាហាក់មិនអំណោយផល់ពួកគេ ទើបបណ្តាលឲ្យរំសាយគម្រោង ម្តងហើយម្តងទៀត ។ លុះថ្ងៃកើតហេតុខាងលើ ទើបក្រុមឧក្រិដ្ឋជនទាំងនោះ មាន ឱកាសចូលធ្វើសកម្មភាព ។

ប្រភពដដែលឲ្យដឹងបន្តថា ក្រុមឧក្រិដ្ឋជនទាំង០៤នាក់នោះ មានឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ជាមេក្លោងផ្តួចផ្តើមគំនិត ដែលធ្លាប់ជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់តែម្តង ។

បើតាមការគ្រោងទុករបស់ក្រុមឧក្រិដ្ឋជនដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាគេចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកគេដកលុយចុះ។ ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលឡានម្ចាស់ផ្ទះ០២គ្រឿង ហើយបើកយកសពទៅបោះចោលនៅពេជ្រនិល។ រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដ៏ទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្លន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ ។

ពាក់ព័ន្ធនឹងករណីនេះ ក្រោយកម្លាំងអាវុធហត្ថក្តាប់បាននូវផែនការរបស់ក្រុមឧក្រិដ្ឋជននេះហើយ បានរៀបចំគម្រោងផែនការឲ្យក្រុមនេះចូលអន្ទាក់របស់កម្លាំងអាវុធហត្ថវិញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង ។

ក្រោយពេលប្រតិបត្តិការបានបញ្ចប់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា ៕

Previous Post

ក្រុមបាតុករភូមា នៅតែបន្ដបាតុកម្ម បើទោះបីមានការបង្រ្កាបពីក្រុមរដ្ឋប្រហារ

Next Post

ឆក់ទៀតហើយ ឆក់ឥតល្ហែ ! ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពី២នាក់ប្តីប្រពន្ធ បានសម្រេចរួចគេចខ្លួនបាត់ នៅសង្កាត់ស្ទឹងមានជ័យទី២

Related Posts

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
សន្តិសុខសង្គម

លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ

21/12/2022
220
ព័ត៌មានជាតិ

14/12/2022
318
ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ !  ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?
ព័ត៌មានជាតិ

ធ្វើជាថៅកែនៅផ្ទះរបស់ខ្លួន ជម្រើសដំបូងនៃការវិនិយោគ គឺនៅជាសហគមន៍ រស់នៅផងរកលុយផងបានក្នុងពេលតែមួយនៅពេលដែលមាន “ហាង” មួយនៅចំទីតាំងល្អ ! ហេតុ​អ្វី​បាន​ជា​ ​និយាយ​ថា​ជ្រើសហាងនៅ​សហគមន៍​គឺ​ជា​កន្លែងដែលមាន​តម្លៃមិនចេះរីងស្ងួត?

27/08/2022
264
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»
ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវ ក្នុងការដាំដុះថែទាំ និងរៀបចំ «តំបន់ភ្នំតាម៉ៅ» ឲ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាលដើម្បីប្រទេសជាតិ និងប្រកាសបដិសេធជុំវិញការចោទប្រកាន់ថា «កាប់ឈើលក់ លាងលុយ និងមានអ្នកនៅពីក្រោយ»

18/08/2022
243
មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង
សន្តិសុខសង្គម

មន្ត្រីសួនសត្វភ្នំតាម៉ៅច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង

04/08/2022
252
រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !
សន្តិសុខសង្គម

រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

04/08/2022
241
Next Post
ឆក់ទៀតហើយ ឆក់ឥតល្ហែ ! ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពី២នាក់ប្តីប្រពន្ធ បានសម្រេចរួចគេចខ្លួនបាត់ នៅសង្កាត់ស្ទឹងមានជ័យទី២

ឆក់ទៀតហើយ ឆក់ឥតល្ហែ ! ក្រុមចោរជិះម៉ូតូ ឆក់កាបូប ពី២នាក់ប្តីប្រពន្ធ បានសម្រេចរួចគេចខ្លួនបាត់ នៅសង្កាត់ស្ទឹងមានជ័យទី២

Archives

  • March 2023
  • February 2023
  • December 2022
  • November 2022
  • October 2022
  • September 2022
  • August 2022
  • June 2022
  • May 2022
  • April 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • October 2021
  • September 2021
  • August 2021
  • July 2021
  • June 2021
  • May 2021
  • April 2021
  • March 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • September 2020
  • August 2020
  • July 2020
  • June 2020

Categories

  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សិល្បៈកំសាន្ត
  • សន្តិសុខសង្គម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានកីឡា
  • បច្ចេកវិទ្យា
  • សុខភាព​​ និងសម្រស់
  • ព័ត៌មានសេដ្ឋកិច្ច

Meta

  • Log in
  • Entries feed
  • Comments feed
  • WordPress.org

Recent Posts

  • Urban Village and Factory Phnom Penh រៀបចំពិព័រណ៍អាហារអាស៊ី និងព្រឹត្តិការណ៍បណ្តាញសមាគមពាណិជ្ជកម្មចិននៅកម្ពុជា
  • ប្រជាពលរដ្ឋជាង២៩០គ្រួសារដែលអះអាងថាខ្លួនមិនទាន់ទទួលបានយុត្តិធម៌រឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍
  • សមាជិកក្រុមបាល់ទាត់ពិស្ណុការពិសិដ្ឋសុវណ្ណភូមិលើកឡើង៤ចំណុច ក្រោយកំណត់ឲ្យចាញ់ជាស្វ័យប្រវត្តិ
  • លោកស្រី Catherine Chan ស្ថាបនិកគម្រោងខុនដូល្បី Urban Village បានរៀបចំកម្មវិធីស្ត្រីលើវិថីជាអ្នកដឹកនាំវគ្គ 2 ដើម្បីឆ្លើយតបទៅនឹងការគាំទ្រដ៏ច្រើនកុះករ
  • (no title)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម៖
info@pichnews.com

081 31 3333

អាស័យដ្ឋាន៖  រាជធានីភ្នំពេញ

Copyright © 2020 Pich News , All right reserved.

មាតិកា

  • ព័ត៌មានជាតិ (900)
  • ព័ត៌មានអន្តរជាតិ (769)
  • សិល្បៈកំសាន្ត (672)
  • សន្តិសុខសង្គម (2,092)
  • ព័ត៌មានទាន់ហេតុការណ៍ (935)
  • ព័ត៌មានកីឡា (118)
  • បច្ចេកវិទ្យា (32)
  • សុខភាព​​ និងសម្រស់ (10)
  • ព័ត៌មានសេដ្ឋកិច្ច (358)
Facebook Pagelike Widget
Facebook Pagelike Widget
  • ទំព័រដើម
  • អំពីយើង
  • ទំនាក់ទំនង
  • ឯកជនភាព

© 2020 pichnews.com

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌មានសេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • សុខភាព​​ និងសម្រស់
  • សិល្បៈកំសាន្ត
  • បច្ចេកវិទ្យា

© 2020 pichnews.com

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

This ad will be closed in 5 seconds.