ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ជាជាងសំណង់ បានចូលក្នុងបន្ទប់ជនរងគ្រោះធ្វើសកម្មភាពបំពានសេពសន្ថវៈរហូតបានសម្រេច តែត្រូវជនរងគ្រោះតេទូរស័ព្ទប្រាប់សាច់ញាតិ ដើម្បីប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនជនសង្ស័យតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង០០នាទី ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើអាយុ១៧ឆ្នាំ មុខរបរនៅផ្ទះមើលក្មួយ មានស្រុកកំណើតខេត្តត្បូងឃ្មុំ ចំណែកជនសង្ស័យឈ្មោះ យ៉ាន់ ចាន់ហួន ហៅក្លូ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិក្រសាំង ឃុំ ត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះបានមកស្នាក់នៅជាមួយម្តាយផ្ទះជួលឃុំស្វាយជ្រំ ធ្វើសំណង់ក្នុងបូរីចតុមុខ ចំណែកឯជនសង្ស័យក៏មកស្នាក់ធ្វើសំណង់ក្នុងបូរីចតុមុខនោះដែរ ដោយបន្ទប់ជួលនៅក្បែរគ្នា។ ហើយមុនពេលកើតហេតុ នៅងអំឡុងខែ៦ ឆ្នាំ២០២០ម៉ោង១០និង០០នាទី ជនសង្ស័យចូលទៅក្នុងបន្ទប់ជួលជនរងគ្រោះ ពេលនោះ ជនសង្ស័យនិយាយថា «អញសុំបឺតមាត់ និងអោបមួយ» តែជនរងគ្រោះមិនឆ្លើយតបទេ រួចរត់ចេញពីបន្ទប់មកក្រៅ ។ ក្រោយមកក៏បានប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេ ដោយគិតថា មិនបានប៉ះពាល់អ្វីផង។
ប្រភពដដែលបន្តថា លុះដល់ថ្ងៃទី៣០ ខែកក្កដា ម៉ោង៦និង៣០នាទី បងស្រីបង្កើតជនរងគ្រោះចេញទៅធ្វើការបាត់ ដោយទុកជនរងគ្រោះឲ្យដេកនៅជាមួយក្មួយ រួចបិទទ្វារ តែមិនបានដាក់គន្លឹះទ្វារនោះទេ រហូតដល់ម៉ោង៧និង០០នាទី ជនសង្ស័យរុញទ្វារបន្ទប់ចូលក្នុង ចស្ទុះទៅសង្កត់ពីលើជនរងគ្រោះ ដោយយកដៃម្ខាងខ្ទប់មាត់ រួចធ្វើសកម្មភាពបំពានសេពសន្ថវៈរហូតសម្រេចតែម្តង ។
ប្រភពដដែលបន្តទៀតថា គ្រានោះជនរងគ្រោះខំស្រែកដែរ តែស្រែកមិនរួចឡើយ ពេលរួចហើយជនសង្ស័យក៏ដើរចេញទៅបន្ទប់ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានទូរស័ព្ទប្រាប់បងស្រីខ្លួន ក្រោយមកបងស្រី ម្តាយ បងថ្លៃប្រុស បានជិះម៉ូតូមកកន្លែងកើតហេតុ ហើយក៏បានឃាត់ជនសង្ស័យ និងរាយការណ៍ជូនប៉ុស្តិ៍នគរបាលស្វាយជ្រំ កម្លាំងប៉ុស្តិ៍ស្វាយជ្រំ ដើម្បីឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធីច្បាប់។