ភ្នំពេញ ៖ ក្រុមហ៊ុនថ្មីចំនួន៤ទៀតហើយ ដែលបង្កើតរោងចក្រផលិតក្តារប៉ាកេ និងផលិតកាបូប មានទុនវិនិយោគ២៨.៥៩លានដុល្លារ នឹងបង្កើតការងារ បាន១.២១៧កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
បើយោងតាម ហ្វេសប៊ុកផ្លូវការរបស់ CDC បានផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ «វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១. ក្រុមហ៊ុន INVISTA DECOR CO.,LTD: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១.៥លានដុល្លារ និងអាចបង្កើតការងារបាន ចំនួន១៣៥កន្លែង។
ទី២. ក្រុមហ៊ុន GLORY ALLIANCE (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រផលិត កាបូប និងវ៉ាលិស មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥.៦៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។
ទី៣. ក្រុមហ៊ុន CAMBODIAN TROPIC FLOORING CO.,LTD: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៦.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន៥៤០កន្លែង។
ទី៤. ក្រុមហ៊ុន COUGAR WOOD INDUSTRY CO.,LTD: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៤.៩៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន១៦២កន្លែង៕