ភ្នំពេញ៖ក្រុមជនសង្ស័យដែលធ្វើសកម្មភាពលួចឆក់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដឹកនាំដោយលោកអធិការរងចុះបង្ក្រាបនិងឃាត់ខ្លួនបានជនសង្ស័យ៣នាក់។ការចុះបង្ក្រាបនេះធ្វើទើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ខែមេសាឆ្នាំ២០២២ត្រង់ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាការចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាលួចឆក់ប្លន់ទ្រព្យសម្បត្តិឬម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញនេះគឺមានជនរងគ្រោះមកដាក់ពាក្យបណ្តឹងជាបន្តបន្ទាប់រហូតមានការស៊ើបអង្កេតពីសមត្ថកិច្ចឈានដល់ការឆ្មក់ចុះបង្ក្រាបតែម្តង។ក្នុងនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ៣នាក់(ស្រីម្នាក់)និងដកហូតវត្ថុតាងរួមមានស្លាកលេខម៉ូតូមួយចំនួននិងមួកសុវត្ថិភាពមួយចំនួនផងដែរ។បច្ចុប្បន្នក្រុមជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស៊ើបសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕