ភ្នំពេញ ៖ ជនសង្ស័យ ២នាក់បានធ្វើសកម្មភាពឆក់ ទូរស័ព្ទពីនិស្សិតស្រី ម្នាក់មិនបានសម្រេចត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបានទាំង២នាក់ប្រគល់ឲ្យ សមត្ថកិច្ច ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៦ យប់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ស្ថិត ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌ កំបូល ។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់គឺទី ១. ឈ្មោះ អឹម ឧត្ដម និងទី២. ឈ្មោះ សំសុភា ជិះម៉ូតូធ្វើ សកម្មភាពម៉ាកហុងដាឌ្រីម ស៊េរី ២០១៨ ពណ៌ក្រហម ពាក់ស្លាក លេខ កណ្តាល 1AM- 6814 ។ប្រភពព័ត៌មានពីជនរងគ្រោះ ដែលជានិស្សិត ស្រីបបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់បានបានជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស(ជិះ ម្នាក់ឯង)ចេញពីកំបូល ក្នុងគោលបំណងទៅរៀន នៅម្តុំជិតវត្តភ្នំដោយគាត់ទុកទូរស័ព្ទនៅ ក្នុងឃ្លុបម៉ូតូ ។
ជន រង គ្រោះ បន្ត ថា ខណៈ មខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន ជនសង្ស័យទាំងពីរនាក់បាន ធ្វើសកម្មភាពឆក់យកទូរសព្ទ នៅក្នុង ឃ្លុបម៉ូតូហើយ ជិះ រត់គេចពីកន្លែងកើតហេតុតាមបណ្ដោយផ្លូវជាតិលេខ៤ឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី ។ ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ត្រូវបានប្រជាពលរដ្ឋ នៅតាមដងផ្លូវនាំគ្នាដេញ តាម ជនសង្ស័យបន្ទាប់មកប្រជាពលរដ្ឋ ក៏ឃាត់បានជនសង្ស័យនៅ ម្តុំរោងម៉ាស៊ីន ជិតច្រកចូលមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។ប្រភពព័ត៌មានពីជនរងគ្រោះបានបន្ត ទៀតថាខណៈពេលជនសង្ស័យទាំង ២ នាក់ ត្រូវ បានប្រជាពលរដ្ឋ ឃាត់បានហើយ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ ក៏បានមកដល់ចំណុច កើតហេតុបាននាំជនសង្ស័យ ទាំង ពីរ នាក់យកទៅសួរនាំនៅប៉ុស្តិ៍ នគរបាលសង្កាត់ កាកាបទី ១ ភ្លាម ៗ ។ក្រោយពីការសាកសួរករណីឆក់ទូរស័ព្ទជនរង គ្រោះ មិនមែនទឹកដីក្នុង សង្កាត់កាកាបទី ១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងព្រហ្មទណ្ឌខណ្ឌពោធិ៍ សែនជ័យ បាននាំទៅមើល កន្លែង កើតហេតុ ។
បន្ទាប់ពីទៅដល់ចំណុចកើតហេតុ ភ្លាម សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ នគរបាលសង្កាត់កាកាបទី ១ និងព្រហ្មទណ្ឌខណ្ឌពោធិ៍ សែនជ័យ នាំជនសង្ស័យទាំងពីរនាក់ប្រគល់ឲ្យសមត្ថកិច្ច នគរបាលសង្កាត់កន្ទោក ខណ្ឌកំបូល ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីបន្ត ៕