COSTARICAយន្តហោះដឹកទំនិញរបស់DHLបានរអិលចេញពីផ្លូវរត់ហើយបែកជាពីរពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ San JoseCapitalថ្ងៃទី7ខែមេសា។យន្តហោះBoeing757ដែលដំណើរការដោយក្រុមហ៊ុន DHL បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ JuanSantamariaនៅជាយក្រុងSanJoseឆ្ពោះទៅប្រទេស Guatemalaនៅថ្ងៃត្រង់ថ្ងៃទី7ខែមេសាប៉ុន្តែបានត្រលប់មកវិញប្រហែល25នាទីក្រោយមកដើម្បីធ្វើការចុះចតជាបន្ទាន់។ លោក Luis Miranda Munoz នាយករងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូស្តារីកា បាននិយាយថា នាវិកបានរកឃើញថាយន្តហោះដែលមានអាយុកាល 22 ឆ្នាំមួយគ្រឿងនេះ មានបញ្ហាប្រព័ន្ធធារាសាស្ត្រ ( hydraulic system problem )។
នៅពេលដែលយន្តហោះចុះនិងរអិលចេញពីផ្លូវផ្សែងហុយចេញពីយន្តហោះពណ៌លឿងដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់DHL។បន្ទាប់មកយន្តហោះបានបែកពាក់កណ្តាលដោយបង្ហាញទំនិញនៅក្នុងកាប៊ីន។ អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានជម្លៀសចេញដោយគ្មានរ បួ សនោះឡើយ។អ្នកនាំពាក្យរបស់ DHL បាននិយាយថា នាវិកមិនមានបញ្ហាអ្វីធំដុំទេ ហើយសមាជិកនាវិកម្នាក់កំពុងទទួលការពិនិត្យសុខភាព ដើម្បីជាការប្រុងប្រយ័ត្ន។DHLនិងអាជ្ញាធរអាកាសយានដ្ឋានបាននិយាយថាពួកគេកំពុងធ្វើការរួមគ្នាដើម្បីផ្លាស់ទីយន្តហោះ។
DHLបាននិយាយថា”ក្រុមឆ្លើយតបឧប្បត្តិហេតុរបស់DHLបានធ្វើការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើងជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីកំណត់នូវបញ្ហាអ្វីដែលបានកើតឡើង”។ប្រតិបត្តិករអាកាសយានដ្ឋានលោកAerisបាននិយាយថាឧបទ្ទវហេតុនេះបណ្តាលឱ្យអាកាសយានដ្ឋានត្រូវបិទរយៈពេល5ម៉ោងរហូតដល់ម៉ោង3និង30នាទីរសៀល(ម៉ោងក្នុងតំបន់)នៅថ្ងៃដដែល។Aerisបាននិយាយថាអ្នកដំណើរប្រហែល8,500នាក់និងជើងហោះហើរពាណិជ្ជកម្ម និងទំនិញចំនួន 57 ត្រូវបានរងផលប៉ះពាល់ដោយឧបទ្ទវហេតុ នេះ។