ភ្នំពេញ:ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលឈានចូលមកដល់នាពាក់កណ្តាលខែមេសាឆ្នាំ២ ០២២គេង្កេតឃើញនៅតាមបណ្តាខេត្ត ស្រុក ភូមិ និងទីវត្តអារមឬកន្លែងទីរមនីយដ្ឋាននានានៅទូទាំ ងប្រទេសកម្ពុជាបានត្រៀមរួចជាសម្រេចដើម្បីចូ លរួមអបអរនិងស្វាគមន៍ឆ្នាំថ្មីឆាប់ៗខាងមុខនេះ។កាន់តែពិសេសជាងនេះទៅទៀតនោះគេក៏កត់ស ម្គាល់កំពុងមានការរៀបចំពិធីសង្ក្រានដើម្បីអបអរទទួលឆ្នាំថ្មីយ៉ាងផុសផុលនៅតាមបណ្តាខេត្តនិងរាជធានីជាដើម។មិនខុសគ្នាពីបងប្អូនប្រជាពលរដ្ឋផ្សេងៗឯទៀតទេនៅថ្ងៃនេះក្រុមហ៊ុនគ្រួសារកក់ក្តៅក៏បានប្រកាសពីការរៀបចំសង្គ្រានអបអរឆ្នាំថ្មីផងដែរដែលពិធីនេះបានរៀបចំធ្វើឡើងនៅភូមិគ្រឹះរប ស់លោកឧកញ៉ា អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្រ្ត ។
នៅលើផេករបស់លោកឧកញ៉ាសម្បត្តិ បានបង្ហោះនៅព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០២២នេះដោយប្រ កាសពីការរៀងចំពិធីសង្គ្រានគ្រួសារកក់ក្តៅថាគោ រពអញ្ជើញបងប្អូនមកសង្ក្រានឆ្នាំថ្មី គ្រួសារកក់ក្តៅ ព្រឹកនេះទាំងអស់គ្នា លេងល្បែងប្រជាប្រិយខ្មែរ។ក្នុងនោះដែរក៏មានក្រុមកំប្លែងនាយ ប្រុញ និងតារាល្បីៗច្រើនទៀតចូលរួមចម្រៀងរាំបង្កើនភាពសប្បា យរីករាយដល់បងប្អូនទាំងអស់គ្នាផងដែរ។បើតាមការបញ្ជាក់ពីក្រុមការងារ គ្រួសារកក់ក្តៅ បា ននិយាយថាក្រៅពីការជួបជុំច្រៀងរាំកម្សាន្តសប្បា យក៏មានការលេងល្បែងប្រជាប្រិយដូចជា,បោះឈូ ង ,បោះអង្គុញ ,ទាញព្រាតនិងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀត។ដូច្នេះសូមចូលរួមសប្បាយរីករាយជាមួយសង្គ្រានឆ្នាំថ្មីគ្រួសារកក់ក្តៅទាំងអស់គ្នា៕