ពេលដែលពត៌មានយើងសាកសួរ ពីការទិញគ្រឿងអលង្កាខាងលើនេះគឺ កញ្ញា ទឹម រដ្ឋា កញ្ញាបាននិយាយថា នាងពិតជាទិញគ្រឿងពេជ្រនេះមែន ដោយមិនប្រាប់តម្លៃឡើយ ដោយសារខ្លាចគេថា អ៊ួត និងបញ្ជាក់សង្កត់ធ្ងន់ថាមួយជាតិការម្តង គឺត្រូវទិញរបស់អ្វីដែលខ្លួនចង់បានពាក់ក្នុងថ្ងៃពិសេសរបស់ខ្លួនគឺគឺជាការប៉ងប្រថ្នារបស់នារីគ្រប់រូប។
ដោយ កញ្ញា ទឹម រដ្ឋា មិនហ៊ានប្រាប់តម្លៃបែបនេះ ហើយគេដឹងថាកញ្ញា ទិញពេជ្រនៅហាងពេជ្រ CSNJ ទើបក្រុមការងារយើងខ្ញុំខលទៅសួ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ពីតម្លៃគ្រឿងអលង្កាដែល កញ្ញាទឹម រដ្ឋា ពាក់ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ដោយ លោក ចិន សំណាង និយាយថា កញ្ញា ទឹម រដ្ឋា ពិតជាបានមកទិញគ្រឿងអលង្កាពីហាងពេជ្ររបស់លោកមែន ដោយ ទិញខ្សែករ ក្រវិល និងចិញ្ចៀនពេជ្រ២វង្ស ពីហាងមាសពេជ្រ CSNJ ។
លោកចិន សំណាងបានប្រាប់បន្តរទៀតថា ខ្សែករដែលកញ្ញា ទឹមរដ្ឋា ពាក់នេះគឺធ្វើពីត្បូងរតនៈគីរីនិងឡោមដោយពេជ្រធម្មជាតិ មួយខ្សែនេះមានតម្លៃ 150000$ ( ដប់ប្រាំមុឺនដុលារ) និងក្រវិល រួមទាំងចិញ្ចៀនពេជ្រ សរុប ជាង ២០មុឹនដុលារ ។សូមបញ្ជាក់ផងដែរថាកញ្ញា ទឹមរដ្ឋា និងចូលរោងអាពាពិហា៍ នៅថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២២ ដែលស្វាមីជាជាតិបរទេស ។