បើគិតតាំងពីថ្ងៃកើតហេតុ រឿងក្តីការ ស្លា ប់ ដោយការ ធ្លា ក់ ដ៏ទឹកគួរឱ្យ ស ង្ស័ យរបស់តារាសម្តែងស្រី Tangmo ត្រូវបានអូសបន្លាយទៅអស់ជិត ១ ខែទៅហើយ ដោយគេមិនទាន់រកឃើញការពិតណាមួយ ដែលអាចធ្វើបកអាក្រាតរឿងនេះនៅឡើយបើទោះជាភស្តុតាងផ្សេងៗត្រូវបានទម្លាយជារឿយៗក៏ដោយ។យ៉ាងណាមិញកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២២កន្លងទៅនេះមានឃ្លីបវីដេអូថ្មីទាក់ទងជាមួយនឹងរឿងក្តីនេះមួយទៀតហើយ ដែលយកចេញពីកាម៉េរ៉ាសុវត្ថិភាពនៅក្បែរកន្លែងកើត ហេ តុ នោះ។
ក្នុងនោះ តាមរយៈឃ្លីបមួយនេះគេបានអះអាងថាTangmoកំពុងតែព្យាយាមហែលទឹកខ្វៃៗឱ្យដល់ច្រាំង ហើយស្រាប់តែមានទូកមួយបានជិះទៅឃើញប៉ុន្តែមិនបានជួយនាងឡើយដោយបកក្រោយជិះហួសទៅវិញ។ យ៉ាងណាមិញ ចុងក្រោយនេះបុរសជាម្ចាស់ទូកដែលត្រូវបានគេអះអាងថាឃើញ Tangmo នោះ ក៏បានចេញមុខមកទម្លាយរឿងរ៉ាវប្រាប់អ្នកកាសែត និង កម្មវិធីរួចរាល់ហើយ។លោកបានឱ្យដឹងថា តាមពិតទៅនៅថ្ងៃកើតហេតុនោះលោកបានចេញទៅរកត្រីនៅម៉ោង៨យប់ជាប្រចាំហើយលោកក៏បានអះអាងថាលោកមិនបានស្គាល់Pohនោះទេហើយក៏មិនបានទទួលលុយពីនរណាមកបិទមាត់នោះដែរ។ ចំណែកអ្វីដែលលោកបានឃើញនោះ តាមពិតទៅជាគល់ឈើមានប្រវែងជាង ១ ម៉ែត្រឯណោះ ហើយមូលហេតុដែលលោកឈប់ទូកមើលនោះដោយសារតែខ្លាចគល់ឈើនេះវាជាប់នឹងលបត្រីរបស់លោកហើយលោកអះអាងមិនមែនជាមនុស្សឡើយបើថាជាមនុស្សហើយលោកមិនជួយនោះគឺលោកខ្លួនឯងមិនមែនជាមនុស្សទេ។លោកបានបន្តទៀតថានៅម៉ោងប្រហែល១០លោកបានឃើញទូកមួយទៀត ប្រហែលដូចជាទូកកើតហេតុ បានជិះមកដូចរកអ្វីម្យ៉ាង ហើយឮសំឡេងមនុស្សស្រីនិយាយឮៗ តែលោកស្តាប់អ្វីមិនបានឡើយ ហើយក៏មិនចាប់អារម្មណ៍ រហូតដល់ព្រឹកឡើងទើបដឹងដំណឹង Tangmo ធ្លាក់ទឹកទើបគិតថាពេលដែលលោកឮសំឡេងនោះគឺប្រហែលជាពេលដែលនាងធ្លាក់ទឹកហើយ។យ៉ាងណាមិញនៅតែមានមហាជនមួយចំនួននៅតែមិនជឿសម្តីបុរសនេះដដែលគេនៅតែគិតថាលោកប្រាកដជាត្រូវបានខាងណាមួយ បិទមាត់មិនឱ្យនិយាយមិនខាន៕