តារាស្រីវ័យក្មេង សុមនា បានបង្ហាញនូវ អារម្មណ៍នឹករលឹក ទស្សនិកជន ចាប់តាំងពី មេរោគកីវីដ១៩ វាយលុកជាប្រចាំអស់ជាច្រើនខែមក។ សុមនា ដែលធ្លាប់ ទទួលការងារសម្តែង បានជាច្រើនរឿង អោយផលិតកម្មធំៗ ហាក់បន្ថយខ្លះ ក្រោមហេតុផលមួយចំនួន ដែលនាងបង្ខំចិត្ត បំពេញតាម។សុមនា បានទទួលថតខ្សែភាពយន្តខ្នាតធំ អោយខាងផលិតកម្មអិលឌី កាលពីពេលថ្មីៗនេះ។ នាងត្រូវបានផលិតករ មួយចំនួនទាក់ទង ថតដោយមើលឃើញអំពី ទេពកោសល្យច្បាស់លាស់ របស់នាង។ សុមនា ឆក់បាន ឱកាសក្លាយជាតួសម្តែង តាំងពីវ័យកុមារភាព ហើយពេលនេះ នាងបានពេញរូបរាង ប្រកបដោយរូបឆោម ល្អគួរអោយគយគន់ ខុសពីមុន។
បើតាមការអោយដឹង ពីតូចតន់ សុមនា បានលើកឡើងថា ក្រោយពី កូវីដ១៩ នៅស្រុកយើងស្ងប់ខ្លះនាង បានឆ្លៀតពេលថត ១រឿងដែលជារឿង ដ៍សំខាន់មួយ ជាមួយផលិតកម្មអិលឌីផលិត។ ក្រៅពីនេះ មិនសូវបានទទួលយក ការងារថ្មិៗបន្ថែមឡើយ ដោយសារ ជាប់ពត់ធ្មេញ ដែលត្រូវសម្រាកមើលថែរ ច្រើនខែ។ នាងពន្យាពេលសិន ដើម្បីការចង់បាន សម្រស់មួយប្លែក។ ម្យ៉ាង ក៍ស្តាយនិងនឹករលឹកការងារ ហើយរំពឹងថា ក្រោយពេល ជានាងនិង មកអុកឡុកជាថ្មី ព្រោះសិល្បៈ នាងចូលចិត្ត និងស្រឡាញ់ មិនអាចផ្តាត់បាន។