ទាក់ទងនឹងករណីការ ស្លា ប់ យ៉ា ង រ ន្ធ ត់ របស់តារាសម្តែងស្រី Tangmo គេបានប្រទះឃើញមានភស្តុតាងជាច្រើន នៅតាមកាមេរ៉ាសុវត្ថិភាព ដែលនៅជុំវិញកន្លែងកើតហេតុ។ ក្នុងនោះ គេក៏បានឃើញសកម្មភាពមួយគួរសង្ស័យ គឺឃើញជន ស ង្ស័ យ ម្នាក់នៅលើទូកជាមួយនោះ បានបោះវត្ថុម៉្យាងចោលទៅក្នុងទឹក។
យ៉ាងណាមិញ បើតាមតារាប្រុស លោក Beam Sarunyu ដែលបានចូលទៅជិតទូកបំផុត និង ជួយតាមរក Tangmo ក្រោយពេលកើតហេតុនោះ បានឱ្យដឹងថា ខ្លួនបានទៅជួបពួកអ្នកនៅលើទូកនោះហើយក៏បានសួរពួកគេថា «តើមានសេពគ្រឿងស្រវឹង លើទូកឬទេ?» ហើយ Gatick ក៏បានតបវិញថា មានពិតមែន ហើយនាងក៏បានបោះដប Wine ចោល ២ ដបទៅក្នុងទឹកបាត់ទៅហើយ ដោយសារតែខ្លាចត្រូវចោទប្រកាន់រឿងស្រវឹងហើយបើកបរ។
យ៉ាងណាមិញ ក្នុងនោះដប Wine ១ ដបក៏បានអណ្តែតឡើងមកជិតមាត់សាឡាងក្បែរកន្លែងកើតហេតុផងដែរ តែក៏បាត់ទៅវិញ ចំណែក Beam Sarunyu ក៏បានឱ្យដឹងទៀតថា មិនដឹងថាគេយកដបនេះទៅធ្វើជាភស្តុតាង ឬបោះចោលយ៉ាងណានោះទេ ហើយមិនតែប៉ុណ្ណោះ រឿងដែលឮថា Gatick និយាយបែបនេះ ក៏មិនមែនតែខ្លួនម្នាក់នោះទេដែលបានឮ ពោលគឺ Bo TK និង ភរិយារបស់លោកក៏បានឮដូចគ្នា។យ៉ាងណាមិញ បើតាមការវិភាគអ្នកដឹកនាំរឿងល្បីម្នាក់ បានឱ្យដឹងថា ក្នុងវីដេអូនោះ គឺពិតជាឃើញមានអ្នកបោះអ្វីម្យ៉ាងចោលទៅក្នុងទឹកមែន ប៉ុន្តែបើជាដប មើលទៅដូចជាមិនមែនទេ ព្រោះពេលនោះ ទូកនៅកណ្តាលទន្លេក៏ពិតមែន តែគេក៏ត្រូវគិតថាមានមនុស្សនៅច្រាំងអាចមើលឃើញដែរ ដូច្នេះបើឱ្យបោះដបធំៗ មិនកើតទេ តែអាចវាវត្ថុរបស់តូចៗវិញគឺអាចថាបាន៕