កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេស Miss Grand International ហាក់មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីស្ថាប័ន MGI បានប្រកាសពីដំណឹងនៃការរកឃើញកូវីដ-១៩ ទៅលើស្រីស្អាតវៀតណាម ម្ចាស់មកុដ MGI 2021។
ក្នុងការប្រកាសដំណឹងនោះដែរ ស្ថាប័នបានឱ្យដឹងថា MGI 2021 កញ្ញា Nguyễn Thúc Thùy Tiên មានស្ថានភាពស្រាលនោះទេ ហើយការរកឃើញកូវីដ-១៩ នេះដែរ បានធ្វើឱ្យនាងបានផ្អាក និង លើកក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់អាមេរិកខាងត្បូង។គួរឱ្យដឹងថា បច្ចុប្បន្ន MGI 2021 កំពុងតែស្នាក់នៅឯប្រទេសវៀតណាម ហើយក្រោយពីរកឃើញឆ្លងកូវីដ-១៩ ស្រីស្អាតវៀតណាម កញ្ញា Nguyễn Thúc Thùy Tiên ក៏ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបានចូលរួមជូនពរឱ្យនាងជាសះស្បើយឆាប់ៗផងដែរ៕