ឈៀងម៉ៃ ៖រកឃើញសពទារកម្នាក់ ដែលទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញនៅក្នុងទូរទឹកកក ក្នុងផ្ទះមួយជាងមួយឆ្នាំបន្ទាប់ពីគេជឿថាត្រូវបានឪពុកទុកចោលនៅក្នុងទីនោះ។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានBangkok Post នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
សាកសពទារកនេះត្រូវបានរុំដោយកន្សែងនៅពេលដែលទារកនេះត្រូវបានគេរកឃើញដោយកម្មករជួលឱ្យជួសជុលផ្ទះនៅក្នុងស្រុកMuangនេះបើយោងតាមមេបញ្ជាការប៉ូលីសខេត្តឈៀងម៉ៃ។សូមបញ្ជាក់ថា សាកសពនេះ ត្រូវបានរកឃើញ ខណៈលោក Wirat អាយុ៥៩ឆ្នាំ បានជួសជុលផ្ទះឲ្យម្តាយរបស់គាត់ ដែលមានឈ្មោះ Srinoi ជាម្ចាស់ផ្ទះនេះ។
អ្នកស្រីSrinoiបានប្រាប់ប៉ូលីសថានាងបានរស់នៅក្នុងផ្ទះកាលពីឆ្នាំមុនជាមួយនឹងបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា Uew អាយុ ២៤ ឆ្នាំ ដែលជាកូនប្រសារបស់លោក Wirat ក៏ដូចជាមិត្តស្រីរបស់ Uew ផងដែរ ហើយនាងក៏មានផ្ទៃពោះសម្រាលបានកូនពេលនោះUewបានយកសពទៅផ្ទះហើយនិយាយថា ខ្លួនមិនអាចយក កូនទៅបូជាបានទេ ព្រោះវាជាកូនដំបូងរបស់គេក៏សម្រេចចិត្តបង្កកសាកសពទារកនេះ ក្នុងទូទឹកកក បន្ទាប់ពីពួកគេទាំង២នាក់នោះ ក៏ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនិង ផ្តន្ទាទោស ពីបទ លួច និងកំពុងជាប់ពន្ធនាគារ ខេត្តឈៀងម៉ៃ។ ចំណែកលោកស្រី Srinoi ក៏បានផ្លាស់ទៅផ្ទះថ្មី ហើយមិនដឹងថាមានអ្វីនៅក្នុងទូរទឹកកកនោះទេ។រហូតកូនរបស់គាត់ឈ្មោះWiratបានត្រឡប់ពីរស់នៅសហរដ្ឋអាមេរិកវិញក៏បានសម្រេចចិត្តជួសជុលផ្ទះនេះឲ្យគាត់ជាម្តាយហើយក៏ស្រាប់តែប្រទះឃើញសពទារកនេះតែម្តង ៕