ពិតណាស់ពេលនេះប្រទេសរុស្សីកំពុងតែធ្វើការ វាយប្រហារយ៉ាងខ្លាំងមកលើប្រទេស អ៊ុយក្រែន ធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនបានរងរបួសនិងបាត់បង់ជីវិតក្រោយសង្គ្រាមមួយនេះបានកើតឡើង នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។យ៉ាងណាមិញក្រោយឃើញប្រទេសជាតិរបស់ខ្លួនកំពុងតែធ្លាក់នៅក្នុងភ្លើងសង្គ្រាមទោះដឹងថាមានសង្ឃឹមថាឈ្នះ១ភាគរយក៏ដោយក៏ប្រជាជនរបស់អ៊ុយក្រែននិងថ្នាក់ដឹកនាំប្រទេសនេះមិនបានចុះចាញ់ហើយប្តេជ្ញាចិត្តថានិងធ្វើសង្គ្រាមជាមួយនិងរុស្សីរហូតដល់ដង្ហើមចុងក្រោយ ។
ទន្ទឹមនិងនេះដែរអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញអិនធើណេតមានការភ្ញាក់ផ្អើលនោះគឺថ្មីៗនេះគេបានឃើញបវរកញ្ញាអ៊ុយក្រែនឈ្មោះAnastasiiaLennaបានធ្វើការប្រកាសជាសាធារណៈថានាងនិងចូលខ្លួនប្រើកងទ័ពនិងហ៊ានលះបង់ជីវិតដើម្បីប្រយុទ្ធប្រឆាំងជាមួយកងទ័ពរបស់រុស្ស៊ីដែលកំពុងឈ្លានពានទឹកដីនិងស.ម្លា.ប់ប្រជាជនស្លូតត្រង់របស់នាង៕