បាត់ដំបងៈ ស្រាវជ្រាវ ឃាត់ខ្លួនមនុស្ស ពីរនាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆបោកប្រាក់ តាមការពឹងពាក់របស់ បក្ខពួកម្នាក់ ផ្សេងទៀត ដែលមិនសូវស្គាល់អត្តសញ្ញាណ។ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ពីរនាក់ ក៏ដូចជា វត្ថុតាង កម្លាំងការិយា ល័យជំនាញ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ កន្លងមក បានបំពេញបែបបទ និងបញ្ជូនសំណុំរឿង ករណីខាងលើ ទៅអនុវត្តតាមនីតិវិធីតុលាការ។
ជនសង្ស័យ ឈ្មោះ ស៊ាន សុវឌ្ឍន៍ដានុត ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ ជា សុផារ័ត្ន ភេទប្រុស អាយុ ១៧ ឆ្នាំ ទីលំនៅ មិនពិតប្រាកដ។ ជនសង្ស័យ នៅថ្ងៃកើតហេតុ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមការពឹងពាក់របស់ បក្ខពួកបុរស ម្នាក់ផ្សេងទៀត ដែលបានទំព័រ ហ្វេសប៊ុកម្ចាស់វេរលុយ រួចបន្លំខ្ចីលុយជន រងគ្រោះ មានឈ្មោះ ផល ឈង ភេទស្រី អាយុ ៤០ឆ្នាំ រស់ក្នុងនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ហើយបានទៅបើកលុយ នៅកន្លែងផ្ទេរលុយនោះ នៅចំណុចខាងលើ ក្រោយដឹងថាខ្លួន បានចាញ់បោកជនខិលខូច បានប្តឹង ដល់នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រហូតដល់កម្លាំងសមត្ថកិច្ច ចុះស្រាវជ្រាវ ឃាត់ខ្លួនបាន មុខសញ្ញាតែម្តង។
ដកហូតបាន វត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទដៃចំនួន ២គ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក Ice) ចំនួន១ថង់, ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (យ៉ាម៉ា Wy) ចំនួន១កូនថង់ ព្រមទាំងរថយន្តម៉ាក Toyota Camry ពណ៌ទឹកមាស មួយគ្រឿង ដែលបិទស្គុតពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2W 1738 ៕