ភ្នំពេញ៖បង្ហាញមុខជនសង្ស័យបុ្រសស្រីចំនួន៧នាក់ជាសាធារណៈករណីបន្លំឯកសារនិងឆបោកយកប្រាក់៤ករណីផ្សេងគ្នាគិតជាទឹកប្រាក់អស់ប្រមាណជាង២លានដុល្លារ។ក្នុងការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង៧នាក់នេះ ធ្វើឡើងកាលពីវេលារសៀលថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីសមត្ថកិច្ច ធ្វើការស្រាវជ្រាវឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ,២១និង ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ ២០២២កន្លងមក។ សមត្ថកិច្ចក៏បានឲ្យដឹងថា បក្ខពួកជនសង្ស័យជាច្រើននាក់ទៀតកំពុងគេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងបន្តស្វែងរកឃាត់ខ្លួន។
ជនសង្ស័យដែលសមត្ថកិច្ចបង្ហាញមុខជាសាធារណៈនោះទី១ឈ្មោះ វ៉ាន់ សុវត្តិឌី ហៅជៀប ជូពីដារី ហៅលឹម លីងយីភេទស្រីអាយុ៤៦ឆ្នាំ ជាអ្នកគក់ជេរដីស្នាក់នៅ ផ្ទះលេខ ១១T ផ្លូវលេខ ៤Iបុរីលឹម ឈាងហាក់ ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២.ឈ្មោះ លាស់ យូ ហៅ បូ វណ្ណះ ភេទប្រុស ជាអ្នកទិញលក់គោ មានលំនៅ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ , ទី៣.ងេត បាញ ហៅយម អេង ភេទស្រីអាយុ៣៩ឆ្នាំ ស្នាក់នៅ ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់ខេត្តកំពត, ទី៤.ជុំ ភាព ភេទប្រុសអាយុ ៣៥ឆ្នាំ ជាភ្ងាក់ងារ សេវាកម្មប្រាក់កម្ចី និងអចលនទ្រព្យស្នាក់នៅ ភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៥.កង ស៊ីណាត ហៅសំណាង ហៅប្រុស ហៅបាក់ ភេទប្រុសអាយុ៤២ឆ្នាំ ជាអ្នកគូក់ជេរដី ស្នាក់នៅ ភូមិ សន្សំកុសល់២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ,ទី៦.កង់ចាន់ធឿន ហៅម៉ៅឌឿន ភេទប្រុសអាយុ ៤៥ឆ្នាំ ស្នាក់នៅភូមិ សន្សំកុសល់២ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យននិង ទី៧ឈ្មោះហេង សម្ភស្សហៅ ហេង សំភ័ស្ស,ហៅហៅយូស្រីមុំ ភេទស្រីអាយុ៣១ឆ្នាំ មានលំនៅ ភូមិ កណ្តោលក្រោម ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានដកហូតអត្តសញ្ញាណប័ណ្ណ ក្លែងក្លាយ , សៀវភៅគ្រួសារក្លែងក្លាយ,វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុក្លែងក្លាយ , សៀវភៅមូលប្បទានបត្រធានាគារប្រៃសណីយ៍កម្ពុជា១ក្បាល ព្រមទាំងឯកសារមួយចំនួន ទៀតផងដែរ។
ជនសង្ស័យ មានបក្សពួក ជាច្រើននាក់ ដែលបានរៀបចំឯកសារ ក្លែងក្លាយ ធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ (ប្លង់រឹង) ដោយម្ចាស់ ដី ពុំបានដឹង ហើយបានយកដីនោះទៅលក់និង យកប្លង់នៅ ដាក់នៅធានាគារ ដើម្បី យក ប្រាក់ ដែលក្នុងនោះ មាន៤ករណីផ្សេងគ្នា។ជនសង្ស័យ ទាំងនោះ បានក្លែងបន្លំឯកដីធ្លី នៅតាមបណ្តាលខេត្តនិងរាជធានីភ្នំពេញ ដែលឯកសារវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុទាំងនោះ គីមន្ទីរជំនាញមកពិនិត្យត្រឹមត្រូវតែមិនមាននៅគល់បញ្ជីរឡើយ។ជនសង្ស័យប្រុសស្រីទាំង៧នាក់ត្រូវបាននគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំបញ្ជូនទៅតុលាការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕