នៅថ្ងៃ14 ខែកុម្ភះ ឆ្នាំ2022នេះ នៅលើផេក លោកឧកញ៉ា សម្បត្តិ បានបង្ហោះសារមួយឃ្លា រំលឹកអតិតកាល ធ្វើអោយមហាជនមិនតិចទេ ដែលរំភើបនិងរីករាយ ចំពោះខ្លឹមសារ ដ៏មានន័យមួយនេះ លោកឧកញ៉ា បានបង្ហោះថា#រីករាយថ្ងៃនៃក្តីស្រលាញ់ Happy Valentine Day 2022កាលនៅជាយុវវ័យឬមិនទាន់រៀបការ ថ្ងៃនេះពិតជាថ្ងៃសំខាន់ណាស់ ហើយក៏ជាថ្ងៃដែលមនុស្សពីរនាក់ ស្រលាញ់គ្នា ពិបាកបំផុតជួបគ្នាអោយបាន ព្រោះចាស់ៗ ច្បាស់ជាហាមផ្តាច់មិនអោយកូនៗចេញទៅណានោះទេ (ជាថ្ងៃដែលយុវវ័យកំសត់បំផុត)
ពេលតស៊ូ បានរៀបការជាមួយគ្នាហើយ ថ្ងៃនេះកាន់តែសំខាន់ វាជាថ្ងៃដែលអាចបញ្ជាក់បានថា តើយើងទាំងពីរនៅស្រលាញ់គ្នាដូចមុនឬទេ? (គួរមានអ្វីៗបញ្ជាក់ថាអ្នកកាន់តែស្រលាញ់នាង)ពេលអ្នកទាំង2 រកសុីពីក្ររហូតក្លាយជាអ្នកមាន ថ្ងៃនេះកាន់តែមិនអាចរំលងបាន ព្រោះមនុស្សម្នាក់ដែលរួមដំណើតជាមួយអ្នក ជាមនុស្សម្នាក់ដែលមិនចង់បានអ្វីពីនាក់នោះឡើយ ព្រោះអ្វីនាងមានអស់ហើយ តែមិនអាចខ្វះអ្នកបានឡើយ ❤️សូមបញ្ជាក់ថា លោកឧកញ៉ា សម្បត្តិ ជាប្រធាន នៅក្រុមហ៊ុន គ្រួសារ កក់ក្តៅ លោកឧកញ៉ា តែងតែ ជួយដល់បងប្អូនដែលចង់មាន មុខរបរ ចង់បានការងារ ចង់សម្តែង អោយសម្រេចនៅក្តីស្រម៉ៃរបស់ពួកគេ ផងដែរ