ភ្នំពេញ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព ឆក់ការទូរសព្ទ័ដៃពីនារីក្លាហាន ម្នាក់បានសម្រេចជិះរត់ មិនរួចត្រូវនារីក្លាហានជិះដេញបុក បណ្ដាលឲ្យដួល ប្រជាពរដ្ឋពទ្ធ័ចាប់បានម្នាក់ និងម្នាក់ទៀតរត់បាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃពុធទី២៦ ខែ មករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៤៣០ ចំណុចក្រោយសណ្ឋាគាថៃប៊ុនរ៉ុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជន.រង.គ្រោះមានឈ្មោះស្រីមាសភេទអាយុ១៩ឆ្នាំ ស្នាក់នៅវត្តជំពូក្អែកសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ជន.សង្ស័យមានឈ្មោះហេងហុង ប៉ាវ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបសិស្សសាលារៀននៅទួលអំពិល ស្នាក់នៅចំការដូង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។តាមប្រភពពីនារីរងគ្រោះបានឲ្យ ថាមុនពេលកើតហេតុរូបបានជិះម៉ូតូហុងដាBeATពណ័ខៀវពាក់ស្លាកលេខភ្នំពេញ1HA 0483ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ទិសដៅពីលិច ទៅកើត ចេញពីផ្ទះ គោលបំណងមកជួយលក់បន្លែ ម្ដាយនៅផ្សារដើមគរ ខណះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែលេចជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូស្គបពីពណ៏ស ០២១ ពាក់ស្លាកលេខភ្នំពេញ1JB 3415ធ្វើដំណើរស្របគ្នា មកពីក្រោយដោយឃើញឱកាសល្អ ធ្វើកម្មភាពឆក់ទូរសព្ទ័របស់គាត់កំពុងតែនិយាយ ។
ប្រភពបន្តទៀតថា ឃើញដូច្នោះ គាត់ជាជនរងគ្រោះ បានជិះដេញតាមក្រោយស្រែកថាចោរៗផ្អើលដល់ប្រជាពរដ្ឋ រត់ម៉ូតូឌុបនិងកង់បី ដោយពេលព្រឹកមានការស្ទះចរាចរណ៍ផង ជនសង្ស័យឃើញដូចច្នោះបានជិះបត់ស្ដាំឡើងទៅផ្លូវ៤៣០ ជន.រងគ្រោះបានជិះម៉ូតូបំបុកចំពាក់កណ្ដាល បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងដួលគាត់ ក៏ចាប់បានជនសង្ស័យ ជាអ្នកឆក់ដែលអង្គុយខាងក្រោយ បានប្រតាយប្រតប់គ្នា ជនរងគ្រោះរងរបួសមុខស្រាល ហើយត្រូវប្រជាពរដ្ឋពទ្ធ័ ចាប់បានម្នាក់ស្វាគមន៍ឡើងចាស់ដៃ និងបក្សពួកម្នាក់ទៀតរត់បាតជើងសព្រាតបាត់ស្រមោល។ក្រោយកើតហេតុសមត្ថកិច្ចបាននាំរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងជនសង្ស័យ ព្រមទាំងម៉ូតូប្រើ បទល្មើសត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ទំនប់ទឹក ដើម្បីសាកសួរនិងធ្វើកំណត់កសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់តាមផ្លូវច្បាប់ ៕