ភ្នំពេញ ៖ មានរឿងមិននឹកស្មានដល់មែន នារីស្រស់ស្អាតម្នាក់ បានយកម៉ូតូគេចេញពីក្នុងផ្ទះសំណាក់ ២ថ្ងៃហើយ ត្រូវបានម្ចាស់គេឃើញនៅម្ដុំ រង្វង់មូលនាងមច្ឆា ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បាននាំគ្នាជិះម៉ូតូម៉ាកស៊ុយសាគីនិច មិនចាំស្លាកលេខ ដើរលេង៣ ទៅ៤ម៉ូតូ នៅពេលយប់ជ្រៅ ក៏នាំគ្នាទៅផ្ទះសំណាក់ ដេកជុំគ្នាជាមួយនឹងនារីដែលជាជនសង្ស័យ ដែលមានឈ្មោះ អាតា អាយុ២៣ឆ្នាំ ជាអ្នកធ្វើការលើកអីវ៉ាន់ឲ្យគេ ស្នាក់នៅផ្ទះជួយ តែម្នាក់ឯង នៅម្ដុំទួលសង្កែ ។ ពេលជនរងគ្រោះបានទុកសោរម៉ូតូ ភ្លេចខ្លួន បែរជាត្រូវនារីស្រស់ស្អាតនេះ លួចយកម៉ូតូហើយជិះចេញមកក្រៅបាត់។ លុះជនរងគ្រោះ ចុះមកក្រោមវិញ ទើបដឹងថាបាត់ម៉ូតូក៏សួរសន្ដិសុខ ថាមានឃើញម៉ូតូខ្ញុំទេ សន្ដិសុខក៏និយាយថា មាននារីម្នាក់ ដែលមកជាមួយ បានជិះចេញទៅក្រៅបាត់ហើយ ទើបជនរងគ្រោះ ទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគបាលរដ្ឋបាលសង្កាត់ទួលសង្កែទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរក ។
លុះដល់ស្អែកឡើង មិត្តភក្តិជនងរងគ្រោះ បានឃើញ នារីស្រស់ស្អាតរូបនោះ អង្គុយនៅរង្វង់មូលនាងមច្ឆា កំពុងផឹកទើបខលហៅអោយមកកន្លែងកើតហេតុហើយសួរនាំរកម៉ូតូរបស់ខ្លួន តែនារីជនសង្ស័យនោះឆ្លើយថា ខ្លួនពិតជាបានយកម៉ូតូ របស់ជនរងគ្រោះពិតមែន តែពេលជិះចេញពីផ្ទះសំណាក់ក៏បែកកង់ ហើយក៏បានទៅប៉ះកង់តែត្រូវគេប្លន់យកទៅបាត់បន្ដបន្ទាប់ពីសួរនាំរួចមកជនរងគ្រោះក៏បានឃាត់ខ្លួននារីខាងលើនោះ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ ក៏បានសុំមើលក្រដាសពាក្យបណ្តឹងរបស់ជនរងគ្រោះ និងនាំនារីជាជនសង្ស័យខាងលើ យកទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕