ក្នុងចំណោមគូរស្នេហ៍ផលិតករ ឬ គូស្នេហាតារាសិល្បៈ ចំណងស្នេហ៍របស់ផលិតករ លោក គង់ វិសាល និង ភរិយា ក៏ពោរពេញដោយភាពផ្អែមល្ហែម និង មានសុភមង្គលខ្លាំងណាស់ដែរ។ លោក និង ភរិយា ក្រៅពីបង្កើតបានបុត្រាបុត្រី២នាក់ទុកជាចំណងដៃ ក្នុងស្ថានភាពរស់នៅលូយឆាយ យ៉ាងមានក្ដីសុខហើយ ក៏មិនធ្លាប់មានរឿងអាស្រូវក្នុងរយៈពេល១០ឆ្នាំនេះផងដែរ។ គិតត្រឹមថ្ងៃទី១៧ មករា នេះ លោក និង ភរិយា រៀបការបានរយៈពេល១ទសវត្ស៍ហើយ ខណៈនៅក្នុងថ្ងៃគម្រប់១០ឆ្នាំ លោកក៏បានបង្ហោះសារយ៉ាងចាក់ដោត បង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍ បើទោះជាមានកូនចៅឡើងចង់កំលោះក្រមុំអស់ទៅហើយា។ លោកបានសរសេរគួរអោយចាប់អារម្មណ៍ថា”Happy 10 years wedding anniversary ❤️17 January 2012 👉🏻17 January 2022 👉🏻សភមង្គលគ្រួសារមិនអាស្រ័យលើភាពមានទ្រព្យសម្បត្តិ ហូរហៀរ ទេីបបានហៅថា ជោគជ័យ និង គ្រួសារ មានសុភមង្គលនោះឡេីយ … យើងទាំងពីរនាក់កាន់ដៃគ្នាកន្លងមក១០ឆ្នាំមកនេះ ក្តីសុខ ក្តីស្រឡាញ់ សុភមង្គល គឺកេីតឡេីង ពី ការផ្តល់ពេលវេលាល្អ ៗ មនោសញ្ចេតនា កក់ក្តៅ រវាង ប្តីប្រពន្ធ មនោសញ្ចេតនា ក្តីស្រឡាញ់ រវាង ឪពុក ម្តាយ ចំពោះ កូនៗ ជាពិសេស ពេលវេលា នៅក្បែរ មេីលថែរ គ្នា ដោយប្រេី មនោសញ្ចេតនា ចេញពីបេះដូង ពិតប្រាកដ .. ទោះ បីជីវិតយេីងមិនអស្ចារ្យ តែយេីងរស់នៅ ពោរពេញ ក្តីសង្ឃឹម ភាពជឿជាក់ និង ពោរពេញ ទៅដោយ មោទនភាព ជានិច្ច ❤️😍🙏🏻💐🥰💕
🙏🏻 សមអោយ គ្រប់ យ៉ាង ១០ ឆ្នាំ តៗទៅមុខទៀត អោយ ល្អ គាប់ប្រសេីរ ជាង ១០ មុន ជានិច្ច 🙏🏻❤️😍🥰 #សុភមង្គលក្តីស្រឡាញ់សម្រាប់គ្រួសារនិងមានពេលវេលាល្អនៅក្បែរគ្នាជារឿងសំខាន់ណាស់”។
សាររបស់លោកមិនត្រឹមតែមានអ្នកជូនពរក្នុងរង្វង់អ្នកសិល្បៈប៉ុណ្ណោះទេ តែក៏មានអ្នកខាងក្រៅសិល្បៈចែកចាយ និង សរសើរពីសុភមង្គលរបស់លោកផងដែរ។ ការបង្ហាញពីភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍នេះ កាន់តែធ្វើអោយផលិតករល្បីឈ្មោះរបស់ទូរទស្សន៍បាយ័នរូបនេះ ទទួលបានការគោរពទ្វេរដង ស្របពេលដែលលោកក៏ត្រូវគេដឹងថា បានតស៊ូតាំងពីជាអ្នកចម្រៀងក្នុងសិល្បៈ រហូតក្លាយជាជំនួយការផលិតកម្មវិធី និង ចុងក្រោយបានក្លាយជាអ្នកដឹកនាំកម្មវិធីធំៗរបស់បាយ័ន ដែលមានអ្នកសិល្បៈគោរពស្រលាញ់ស្រាប់ និង មិនដែលលេចឮរឿងអាស្រូវជាមួយអ្នកសិល្បៈជាកូនចៅ ចាប់តាំងពីបានឡើងតំណែង និង កាន់កម្មវិធីធំៗរបស់បាយ័ន។