ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ១១១ ស្ថិតនៅក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។នៅមុនពេលកើតហេតុ នៅជាន់ទី១ នៃទីតាំងកើតហេតុខាងលើ ស្រាប់តែមានផ្កាភ្លើងឆ្លងចរន្តចេញពី ឌីសង់ទ័រ បណ្តាលឱ្យក្លាយជាអណ្តាតភ្លើងឆាបឆេះទៅដល់កង់អាគុយ ដែលស្តុកទុកក្នុងឃ្លាំងខាងលើតែម្តង។ គ្រាន់តែភ្លើងឆេះភ្លាម ប្រជាពលរដ្ឋបានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែដោយសារស្ថានភាពភ្លើងពិបាកគ្រប់គ្រង សមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងបន្តទៅកាន់ការិយាល័យបង្ការពន្លត់អគ្គិភ័យ ដើម្បីសុំជំនួយធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យយទាន់ពេល។
ហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតគ្រឿងសម្ភារ:មួយចំនួន និងកង់អាគុយតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ កម្លាំងជំនាញរបស់ការិយាល័យនគរបាលបង្ការ និងពន្ល់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង និងបានបាញ់ទឹកអស់ចំនួន២គ្រឿង ទើបធ្វើឲ្យរលត់ទៅវិញ ៕