ភ្នំពេញ:តារាចម្រៀងនិងកំប្លែងជើងចាស់ល្បីឈ្មោះលោកគ្រូ មាស សារ៉ាន់ បានធ្លាក់ខ្លួនឈឺត្រូវបានក្រុ មគ្រួសារបញ្ជូនទៅសង្គោះបន្ទាន់នៅមន្ទីពេទ្យឯក ជនមួយកន្លែង។នេះបើយោងតាមការបញ្ជាក់នៅលើផេកសិល្បករកម្ពុជា។បើយោងតាមការបង្ហោះនៅលើផេកសិល្បករកម្ពុជាដដែលនេះបានរៀបរាប់ឲ្យដឹងដូច្នេះថាអាណិតគា ត់ណាស់លោកគ្រូ មាស សារ៉ាន់ គាត់ជាតារាចម្រៀ ងជើងចាស់។សូមជួយគាត់ផងតារាចម្រៀងកំប្លែងលោក មាស សារ៉ាន់ មានអាយុ៦៨ឆ្នាំគាត់មានជំងឺតម្រង់នោមនឹងរលាក់ខ្នែងពោះមុននេះបន្តិចត្រូវបានប្រភពបង្ហើបម កថាពេលនេះលោកគ្រូបានធ្លាក់ខ្លួនឈឺត្រូវចូលស ង្គ្រោះនៅមន្ទីពេទ្យខណ:កំពុងខ្វះខាតលទ្ធភាពព្យា បាលផងដែរ។វៀន ។
ប្រភពបានបន្តថាដោយសារបញ្ហាជំងឺខាងលើទើបក្រុមគ្រូពេទ្យតម្រូវអោយគាត់វះកាត់។ គាត់វះកាត់នៅមន្ទីពេទ្យសំពៅមាសតែឥឡូវគាត់អត់មានលទ្ធ ភាពទេសូមប្អូនជួយគាត់ផងនេះបើតាមការបញ្ជាក់ពីលោក មាស សារិទ្ធ ដែលជាកូនបង្កើតរបស់លោ កគ្រូ មាស សារ៉ាន់ ឆាតមក។ជាមួយដំណឹងដ៏ភ្ញាក់ផ្អើលនេះដែរគេឃើញមានម ហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិ តអាសូរនឹងបានផ្ញើសារជូនពរឲ្យតារាចម្រៀងនិងកំ ប្លែងជើងចាស់លោកគ្រូ មាស សារ៉ាន់ ឆាប់ជាសះ ស្បើយពីជំងឺផងដែរ៕