រតនគីរី: នៅ ថ្ងៃទី ៣ ខែមករាឆ្នាំ២០២២ ឪពុកបានយកកាំបិតផ្គាក់ផ្ដាច់ជីវិតកូនស្រីខ្លួនឯងរួចចង់សម្លាប់ខ្លួន តាមក្រោយដោយហេតុការណ៍នោះ បានកើតឡើងនៅផ្ទះជនល្មើសនៅភូមិកាំផ្លិញ ឃុំល្បាំង១ស្រុកលំផាត់ ខេត្តរតនគិរី ។ ក្មេងស្រីរងគ្រោះ ដែលត្រូវឪពុក បង្កើតសម្លាប់នោះឈ្មោះ ឡុង កុសលស្រីវួយ អាយុទើបជាងមួយឆ្នាំ។
ជនបង្កជាឪពុកបង្កើតបានយកកាំបិតផ្គាក់អារកកូនស្រីដាច់ក្បាលចេញពីដងខ្លួនបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។បន្ទាប់មកជនល្មើស ឈ្មោះ ឡុង កុសល អាយុ ៣៥ឆ្នាំដែលមាន មុខរបរជាកម្មករ មានស្រុក កំណើតនៅខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើបានយកកាំបិត និងពូថៅ កាប់មកលើខ្លួនឯង បណ្តាលឪ្យរបួសចំពីលើក្បាល ធ្ងន់ធ្ងរ រួចស្រែកមិនឱ្យ អ្នកណា ឬក៏សមត្ថកិច្ច ចូលមកជិតខ្លួនឡើយ ។មូលហេតុដែលបណ្តាលឪ្យមានអំពើឃាតកម្មខាងលើនេះគឺជនល្មើសជាមនុស្សញៀនថ្នាំ។សមត្ថកិច្ចបានធ្វើនីតិវិធីលួងលោមទើបចាប់ខ្លួនបាននិងយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីហើយនគរបាលការពារយ៉ាងត្រឹមត្រូវ៕