ភ្នំពេញ÷នារីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញធ្លាក់ពីលើអគារយៀកថៃកម្ពស់ជាច្រើនជាន់បណ្តាលឱ្យស្លា.ប់យ៉ាងអាណោចអាធ័មដោយពុំដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ទីតាំងកើតហេតុ ស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា និងអាគារ យៀកថៃ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាដោយប្រជាពលរដ្ឋបានប្រទះឃើញនារីជនជាតិចិនម្នាក់បានធ្លាក់ពីលើអគារយៀកថៃកម្ពស់ជាច្រើនជាន់ធ្លាក់មកក្រោមបណ្តាលឲ្យស្លា.ប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ
ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់យកខ្សែចងព័ទ្ធជុំវិញសព រួចទំនាក់ទំនងទៅខាងជំនាញ កោសល្យវិច័យឲ្យចុះមកពិនិត្យទៅលើសពតើស្លាប់ដោយករណីឃាត.កម្មឬក៏ជាករណីលោតស.ម្លាប់ដោយខ្លួនឯង ។បន្ទាប់ពីសមត្ថកិច្ចផ្នែកជំនាញកោសល្យវិច័យចុះមកដល់រួចក៏ពិនិត្យទៅលើសពដោយជំនាញកោសលវិច័យបញ្ជាក់ថានារីជនជាតិចិនខាងលើស្លា.ប់ដោយសារតែធ្វើអត្ត.ឃាតលោតពីលើអគារស.ម្លាប់ខ្លួនឯងរួចប្រគលតួនាទីនេះ ទៅសមត្ថកិច្ចមូលដ្ឋាន ធ្វើកំណត់ហេតុយក សពនារីជនជាតិចិន ទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕