ភ្នំពេញ:កាលពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២១កន្លងទៅតារាចម្រៀងOriginal Songលោកម៉ា ចន្ទបញ្ញា បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ ខ្លួ នដោយភ្ជាប់នឹងសំណួរមួយចំនួនក្រោយរូប លោកត្រូវបានសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ធ្វើការផាក ពិន័យ។យ៉ាងណាមិញបន្ទាប់ពីមានការបង្ហោះរបស់លោកម៉ា ចន្ទបញ្ញា ពាក់ព័ន្ធនិងការអនុវត្តច្បាប់ចរាចរណ៍នោះក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នង ការដ្ឋាននគរបលារាជធានីភ្នំពេញក៏បានចេញសេច ក្តីបកស្រាយបំភ្លឺនិងឆ្លេីយតបទាក់ទងទៅនឹងការផុសរបស់គ ណនីហ្វេបុកលោក ម៉ា ចន្ទបញ្ញា ។ក្រុមការងារក៏បានធ្វើការឆ្លេីយតបចំពោះសំនួរដូចខាងក្រោម :
១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីសចរាចរណ៌ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ ?
ឆ្លេីយតប : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោកអ្នក ប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៌ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើងដោយពុំបានកំណត់ថាជាផ្លូវប្រភេទណាទេហើយកម្លាំងមូ លដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្តដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្តដោ យពិនិត្យឃើញថា មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក ម្យ៉ាងពេលអនុវត្តកម្លាំងនគរបាលចរាចរណ៌ជាអ្នកបញ្ជាយានយន្តអោយឈប់ដើម្បីផាកពិន័យតាមផ្លូវច្បាប់ក្នុងករ ណីអ្នកបញ្ជាយានយន្តមិនព្រមសហការនគរបាលអន្តរាគមន៌មានសិទ្ធិអន្តរាគមន៌ឃាត់យានយន្តនោះតាមមធ្យោបាយសមស្រប ។
២- តើគ្រាន់តែលើកទូរស័ព្ទប្តូរទីតាំង ក៏គេហៅថាលើកទូរស័ព្ទនិយាយខុសច្បាប់ចរាចរណ៌ដែរមែនឬ ទេ ?
ឆ្លេីយតប :យោងតាមច្បាប់ចរាចរណ៌ផ្លូវគោកក្នុងពេលបញ្ជាយានយន្តលើដងផ្លូវ ហើយប្រើប្រាស់ទូរ ស័ព្ទ តម្រូវឱ្យមានឧបករណ៌ភ្ជាប់ដោយប្រេីប្រាស់កាស ។ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបញ្ជាយាន្តយន្ត មិនមែនសំដៅលើការប្រើប្រាស់ដោយការសន្ទនាទេ ព្រោះប្រព័ន្ទបច្ចេកវិទ្យាបច្ចុប្បន្នមានភាពទំនើបកម្ម ដែលមានកម្មវិធីជាច្រើនAppសំ រាប់ប្រើប្រាស់លើកម្មវិធីទូរស័ព្ទដៃស្មាតហ្វូនដូចជា Telegram.What app.Massager ។
៣- ចុះពលរដ្ឋថតមន្រ្តីសមត្ថកិច្ចសម្រាប់ទុកជាចម្ងល់ខុសរហូតដល់អោយសមត្ថកិច្ចគម្រាមលុប ចោល និងចង់យកទូរស័ព្ទទៅឆែកមែនដែរឬទេ ?
ឆ្លេីយតប : សមត្ថកិច្ចពុំបានបំពានទៅលើសិទ្ធិឯក ជនទេកិច្ចប្រតិបត្តិការធ្វើឡើងដោយរូបភាពចំហរ គ្រប់អ្នកល្មើសច្បាប់ចរាចរណ៌ត្រូវបានឃាត់យាន យន្តឈប់ និងប្រាប់អ្នកបញ្ជាយានយន្តឱ្យដឹងពីកំហុសជាក់ស្តែង មុននឹងផាកពិន័យអន្តរកាល។ ចំពោះការយកទូរស័ព្ទមកថតកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ក៌ត្រូវស្នើសុំជាមុនដើម្បីសហការនិងគួរ តែប្រាប់ពីមូលហេតុដែលចង់ថតចំពោះចម្ងល់នៃកំហុស សមត្ថកិច្ចបានប្រាប់តាំងពីឃាត់យានឲ្យឈប់។ពាក់ព័ន្ធនឹងការបង្ហោះរូបភាព និងជាមួយការសួរខាងលើនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:៣០នាទី កម្លាំងផ្នែកសណ្តាប់ធ្នាប់-ចរាចរណ៍ និងផ្នែកអន្តរាគមន៌នៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកបានចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៌នៅចំណុចផ្លូវលេខ៦១៤កែងផ្លូវលេខ២៩១ស ង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕