តារាចម្រៀងសួស វីហ្សា និងស្វាមី បានរួមចិត្តគំនិតគ្នា ធ្វើកម្មវិធីមួយដែល មានឈ្មោះថា ការរំលឹកដឹងគុណគ្រូ ក្រោយបែកឆ្ងាយ ចេញទៅសាងអាជីពរៀងៗខ្លួន។ មានវិជ្ជា បានពីគ្រូជាអ្នកផ្ទេរ ធ្វើអោយ សួស វីហ្សា មិនមើលរំលងហើយ ក៍រៀបចំការជួបជុំឡើង ក្រោមការនឹកនា អមដោយភាពរលីងរលោងទឹកភ្នែកហូរជ្រែកថ្ពាល់ ស្ទើរគ្រប់គ្នា តែម្តង។សួស វីហ្សា បានសាកល្បងរាំរបាំបុរាណ ខ្មែរ នៅក្នុងទីតាំងសមាគមអប្សរា មាននៅក្បែរស្តុបត្រឡោកបែក រាជធានីភ្នំពេញ។ មនុស្សនៅទីនោះ បានក្រឡេកភ្នែកចោលមើល ទៅលើសួស វីហ្សា ដែលមានស្មារតីនៅ ចងចាំបានល្អ អាចចាំក្បាច់ ចង្វាក់រាំ បានយ៉ាងល្អ មិនខុសពីមុខ របៀបលើកដៃរាំ របៀប ញញឹមលេងទឹកមុខបែប អ្នករបាំ។ ម្នាក់ៗ បានសរសើរ ដល់នាង នៅតែធ្វើបានល្អ មិនអាច និយាយថា អន់នោះទេ។ នេះជាធនធាន សិល្បៈមួយដែល កម្ររក មានបាតសិល្បៈយ៉ាងល្អ មិនងាយរកទាំង របាំ ចម្រៀង និងបច្ចេកទេសទម្រង់សិល្បៈផ្សេងទៀត ដែលតារាចម្រៀងរូបនេះ មានពេញខ្លួន។ ម្ល៉ោះហើយការចេះចាំ ហើយមានវិជ្ជា ពិតជាប់ប្រាណ រកបានលុយកាក់ហូរហៀរ វីហ្សាមិនភ្លេចប្រភព ដែលបានបណ្តុះ មិនខុស និងពាក្យផឹកទឹកកុំភ្លេចប្រភព។
នឹកឃើញអតីតកាល ដែលជាសិស្សហាត់របាំ បានភ្ញោចអារម្មណ៍ អ្នកនាង សួស វិហ្សាបំផុត ចង់យំបន្តិច រលីងរលោងទឹកភ្នែក នឹកស្រណោះ ហើយពេលនេះ បានកែប្រែវាសនា អ្នកនាងក្លាយជាតារាចម្រៀងល្បីល្បាញ លំដាប់ប្រទេសម្នាក់ ដែលមានមហាជនទទួលស្គាល់។ ឱកាសរស់នៅមានបាន ព្រោះសិល្បៈ បានជម្រុញអោយសួស វីហ្សា មិនមើលរំលង និងសម្រេចធ្វើគុណតបទៅប្រភពដើមដែលបាន បណ្តុះត្រួយអោយនាងលូតលាស់ មានរស្មីពន្លឺក្នុងជីវិត។ វីហ្សាថានេះជាការ នឹកឃើញមួយ ហើយរំពឹងថា កាយវិការនាងនឹង ក្លាយជាគម្រូដល់ អ្នកជំនាន់ក្រោយ ។ សូមអ្នកជំនាន់ក្រោយ ជួយការពារថែរក្សា សិល្បៈបុរាណយើង អោយបានផុសផុល។ លើសពីនេះ សូមអោយលោក គ្រូ អ្នកគ្រូ អោយមានសុខភាពល្អនឹង បន្តចែកចំណេះ ដល់រលកក្រោយអោយបានច្រើនទៀត តាមរយៈសិល្បៈនេះឯង។ ចូលរួមទស្សនា ការរាំរបស់វីហ្សា និងក្បាច់រាំរបស់លោកគ្រូអ្នកគ្រូដូចតទៅ៖