ប្រទេសឥណ្ឌា បានធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលប្រកួតកម្មវិធីបវរកញ្ញាម្តងៗ ឃើញថាភាគច្រើនទទួលបានភាពជោគជ័យ ឡើងទៅកាន់វគ្គសំខាន់ៗ កម្រអន់ជាងគេ។ មានមកុដ មួយចំនួនមកហើយដែលឥណ្ឌាដណ្តើមបាន និងធ្វើអោយមនុស្សជាតិលើ សាកលលោកភាគច្រើន និយាយថា ប្រកួតជ្រើសរើសនារីកំពូលសម្រស់ មិនឈ្នះឥណ្ឌានោះទេ ព្រោះសម្បូរស្រីស្អាតៗ ប្រកបដោយសមត្ថភាពមកដណ្តើមគ្នា ជែងយកជ័យលាភី។តេីអ្នកដឹងទេ ឥណ្ឌា គឺជា មហាអំណាចនៃ ម្ចាស់ក្សត្រី សម្រស់ ដ៏ធំមួយផងដែរ #14Crown #INDIA #BIG7។ (3 Miss Universe – 1994, 2000, 2021)(6 Miss World – 1966, 1994, 1997, 1999, 2000, 2017)(2 Miss Intercontinental – 1978, 1997) (1 Miss Earth – 2010) (2 Miss Supranational – 2014, 2016)។ពេល នេះ ឥណ្ឌា កំពុងតែ ស្វែរកមកុដ Miss International & Miss Grand International ដេីម្បី មក បង្គ្រប់ មកុដដ៏ធំប្រចាំ ពិភពលោក ទាំង7 ។
ក្រៅពីពានឬ មកុដកម្មវិធីផ្សេង យើងឃើញថា មកុដចក្រវាឡ ពិភពលោក ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើលោក បានដណ្តើមយក ធ្វើជាតួឯកដែលមាន ប្រវត្តិលើកមកុដយ៉ាងល្អ អោយគេចាប់អារម្មណ៍។ តើអ្នកដឹងទេថា រាល់ពេលដែលឥណ្ឌាឈ្នះបវរកញ្ញាចក្រវាឡ ឥណ្ឌាក៏ឈ្នះបវរកញ្ញាពិភពលោកដែរ! យើងត្រឡប់ទៅប្រទេសឥណ្ឌាដែលឈ្នះបវរកញ្ញាចក្រវាឡឆ្នាំ 1994 ជាលើកដំបូង។ នៅឆ្នាំនោះ អ្នកឈ្នះបវរកញ្ញាចក្រវាលឆ្នាំ 1994 គឺនាង Sushmita Sen មកពីប្រទេសឥណ្ឌា ហើយអ្នកឈ្នះបវរកញ្ញាពិភពលោកឆ្នាំ 1994 គឺ Aishwarya Rai មកពីប្រទេសឥណ្ឌាផងដែរ ។
.6ឆ្នាំក្រោយមក នៅឆ្នាំ 2000 ឥណ្ឌាបានគ្រងមកុដបវរកញ្ញាចក្រវាឡ និងបវរកញ្ញាពិភពលោកម្តងទៀត។ អ្នកឈ្នះបវរកញ្ញាចក្រវាលឆ្នាំ 2000 គឺ Lara Dutta មកពីប្រទេសឥណ្ឌា ហើយអ្នកឈ្នះបវរកញ្ញាពិភពលោកឆ្នាំ 2000 គឺ Priyanka Chopra មកពីប្រទេសឥណ្ឌាផងដែរ ។យ៉ាងណាយើង សូមលើកទឹកចិត្តដល់ វិស័យបវរកញ្ញាកម្ពុជា ផងដែរព្រោះពេលនេះ បានព្យាយាមខំបង្ហាញឆាកអន្តរជាតិ អោយគេស្គាល់ហើយ រំពឹងថាអនាគតយើង នឹងកាន់តែសម្បូរនារីស្អាត ឆ្លាតពូកែ បង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។